កូនមាសឪពុក! មនុស្សគ្រប់រូបកើតមកក្នុងលោករមែងមានការទាក់ទងគ្នាដោយពាក្យនិយាយ ពាក្យនិយាយមានអំណាចដ៏ក្រៃលែង កូនត្រូវយល់ដូចតទៅ៖ ពាក្យនិយាយអាច់ប្ដូរផ្លាស់ពីហេតុអាក្រក់មកជាហេតុល្អបាន។ ពាក្យនិយាយអាចប្ដូរផ្លាស់មនុស្សមានទុក្ខអោយភ្លេចទុក្ខបាន។ ពាក្យនិយាយអាចប្ដូរផ្លាស់មនុស្សខ្ជិលមកជាអ្នកមានសេចក្ដីព្យាយាមបាន។ ពាក្យនិយាយអាចប្ដូរផ្លាស់មនុស្សល្ងង់អោយមកជាមនុស្សឆ្លាតបាន។ ពាក្យនិយាយអាចប្ដូរផ្លាស់មនុស្សដែលកំពុងមានកង្វល់មកជាមនុស្សស្ងប់បាន។ ពាក្យនិយាយអាចប្ដូរផ្លាស់មនុស្សចចេសរឹងរូសអោយមកជាមនុស្សប្រដៅងាយបាន។ ពាក្យនិយាយអាចប្ដូរផ្លាស់មនុស្សដែលខូចសតិអោយមាន…