ដូចម្ដេចដែលហៅថាព្យាង្គ? មានប៉ុន្មានទម្រង់? អ្វីខ្លះ? ដូចម្ដេចដែលហៅថាសទ្ទនៅក្នុងព្យាង្គ? មានប៉ុន្មានប្រភេទ? អ្វីខ្លះ?

ព្យាង្គៈ ជាសូររួមនៃសទ្ទ ដែលបន្លឺឡើងតែមួយបន្សាយសំឡេង។
ព្យាង្គមាន៤ទម្រង់គឺ៖
  • ទម្រង់[ពស]: កើតពីព្យញ្ជនៈ+ស្រៈ។
  • ទម្រង់[ពសព]: កើតពីព្យញ្ជនៈ+ស្រៈ+ព្យញ្ជនៈ។
  • ទម្រង់[ពពស]: កើតពីព្យញ្ជនៈ+ព្យញ្ជនៈ+ស្រៈ។
  • ទម្រង់[ពពសព]: កើតពីព្យញ្ជនៈ+ព្យញ្ជនៈ+ស្រៈ+ព្យញ្ជនៈ។
សទ្ទនៅក្នុងព្យាង្គៈ ជាសូរសំឡេងនៅក្នុងព្យាង្គនីមួយៗ។  
សទ្ទនៅក្នុងព្យាង្គ​​មានបីប្រភេទគឺ៖
  • សទ្ទដើមព្យាង្គៈ ជាសូរព្យញ្ជនៈទោល(ទម្រង់[ពស] ឬ[ពសព]) និងជាសូរ​ព្យញ្ជនៈផ្សំ​(ទម្រង់​[ពសព ] ឬ[ពពសព])។
  • សទ្ទកណ្ដាលព្យាង្គៈ ជាសូរស្រៈក្នុងទម្រង់[ពសព] ឬ[ពពសព]។
  • សទ្ទចុងព្យាង្គៈ ជាសូរស្រៈ(ទម្រង់[ពស] ឬ[ពពស]) និងជាសូរព្យញ្ជនៈ(ទម្រង់[ពសព] ឬ[ពពសព])។