គោលការណ៍



សូមស្វាគមន៍ការមកកាន់«ទំព័រស្លឹករឹត»
ចែករំលែកទៅគ្រប់ទិសទី

«ទំព័រស្លឹករឹត»ត្រូវបានបង្កើតឡើងក្នុងគោលបំណងចែករំលែកនូវចំណេះដឹងផ្នែកព្រះពុទ្ធសាសនា អក្សរសាស្ត្រ និងចំណេះដឹងផ្សេងៗជាច្រើនទៀត ដើម្បីជាការសិក្សារៀនសូត្រ។ លោកអ្នកដែលជាអ្នកបានមកដល់ទំព័រនេះហើយសុទ្ធសឹងជាអ្នកស្រេកឃ្លាននូវការចេះដឹង និងសិក្សាស្រាវជ្រាវ សូមទទួលយកនូវចំណេះទាំងនេះដោយសេចក្ដីសោមនស្សរីករាយចុះ ពិសេសសូមញ៉ាំងអោយបានជាប្រយោជន៍តាមការគួរ។ ដើម្បីធានាឲ្យបាននូវសេចក្ដីសុខចម្រើននិងសុវត្ថភាពដល់អ្នកទស្សនាទាំងឡាយ និងដើម្បីរក្សាទំព័រនេះឲ្យបានគង់វង្សផង យើងខ្ញុំសូមចេញនូវគោលការណ៍នៃការប្រើប្រាស់ទំព័រនេះដូចតទៅ៖
  • មិនអនុញ្ញាតក្នុងការបញ្ចេញមតិយោបល់ទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់សេចក្ដី​​​ថ្លៃថ្នូររបស់មនុស្សជាតិទាំងមូល។
  • មិនអនុញ្ញាតក្នុងការបញ្ចេញមតិយោបល់ក្នុងន័យវាយប្រហារ រិះគន់ ឬគម្រាមដល់ក្រុមណាមួយ មនុស្សណាម្នាក់ ឬសាសនាដទៃណាមួយឡើយ។
  • មិនអនុញ្ញាតក្នុងការបញ្ចេញមតិយោបល់ដែលប៉ះពាល់ដល់បញ្ហានយោបាយ ទាំងជាតិ និងអន្តរជាតិ។
  • រាល់មតិយោបល់របស់លោកអ្នកលើទំព័រនេះគឺជាការទទួលខុសត្រូវផ្ទាល់ខ្លួនទាំងតាមផ្លូវច្បាប់ និងផ្លូវសីលធម៌។
  • រាល់មតិយោបល់ទាំងអស់នៅលើទំព័រនេះ​មិនមែនឆ្លុះបញ្ចាំងពីទស្សនៈរបស់យើងខ្ញុំទេយើងខ្ញុំមិនទទួលខុសត្រូវឡើយ។
  • យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការលប់ចោលមតិយោបល់ក្នុងករណីមិនគោរពតាមប្រការ​ទាំងឡាយខាងលើ។
  • ក្នុងករណីលោកអ្នក ត្រូវការអត្ថបទទាំងនេះដើម្បីបម្រើការដល់ការស្រាវជ្រាវ ប្រើប្រាស់ផ្សេងៗ ឬផ្សព្វផ្សាយបន្ដសូមទំនាក់ទំនងមកយើងខ្ញុំ។
ចែករំលែកដើម្បីការរីកចម្រើនទាំងអស់គ្នា!
"សូមប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ"
សូមអរគុណ!