ការអានរឿង ១.និយមន័យ ការអាន ជាសកម្មភាពមួយដែលមិនអាចខ្វះបាន ចំពោះកុមារ ក្នុងន័យទទួលបានចំណេះដឹងបន្ថែមសម្រាប់បង្កើននូវភាពឈ្លាសវៃ និងស្ដែងចេញនូវមនោសញ្ចេតនា បង្កើនឥទ្ធិពលក្នុងការស្រមើស្រមៃ និងសមត្ថភាពសិក្សាដើម្បីឲ្យជីវិតកាន់តែប្រសើរឡើង។ ការចាប់ផ្ដើមអានពីក្មេងអាចបណ្ដុះបំណិនជីវិតដែលនាំឲ្យគេចេះគិត យល់ដឹង ចេះវិភាគ និងធ្វើការសម្រេចចិត្តបានត្រឹមត្រូវ។ សកម្មភាពកុមារ និងបណ្ណារក្សក្នុងពេលអានរឿង ២.គោលបំណង សកម្មភាពនៃការអានធ្វើឡើងដើម្បី៖ ផ្ដល់ភាពសប្បយរីករាយ និងបង្កើតការស្រមើស្រមៃដល់កុមារ។ ផ្ដល់ការអប់រំដល់កុមារ។ ធ្វើឲ្យកុមារស្រឡាញ់ចូលចិត្តស…