ដូចម្ដេចដែលហៅថាល្បះ? មានប៉ុន្មានបែប? អ្វីខ្លះ?

ល្បះ: ជាកន្សោមពាក្យដែលមានន័យគ្រប់គ្រាន់ ស្ដាប់បាន ហើយបញ្ចប់ដោយសញ្ញា​ខណ្ឌ(។) សញ្ញាសួរ(?) និងសញ្ញាឧទាន(!)។ ល្បះមានបួនបែបគឺ៖
  • ល្បះបញ្ជាក់ៈ ជាល្បះដែលប្រាប់ព័ត៌មាន ឬដំណឹងផ្សេងៗហើយបញ្ចប់ដោយ​សញ្ញា​ខណ្ឌ។
  • ល្បះបញ្ជាៈ ជាល្បះដែលប្រើសម្រាប់បង្គាប់បញ្ជា ឲ្យដំបន្មាន សំណូមពរ ឬអង្វរ ហើយ​​បញ្ចប់​​ដោយ​សញ្ញា​ខណ្ឌ។​
  • ល្បះសំណួរៈ ជាល្បះដែលសួររកព័ត៌មាន ឬដំណឹងផ្សេងៗ ហើយបញ្ចប់ដោយ​សញ្ញា​សួរ។​
  • ល្បះឧទានៈ ជាល្បះដែលប្រើសម្រាប់បង្ហាញពីអារម្មណ៍រំភើប ភ័យព្រួយ រន្ធត់ ស្ងើចសរសើរ ភ័យខ្លាច ...ហើយបញ្ចប់ដោយ​សញ្ញា​ឧទាន។