កម្មវិធីហ្វឹកហាត់វាយពាក្យត្រៀមប្រឡងការីកុំព្យូទ័រជាកម្មវិធីជំនួយក្នុងការហ្វឹកហាត់វាយពាក្យសម្រាប់បងប្អូនដែលមានបំណង និងត្រៀមប្រឡងការីកុំព្យូទ័របម្រើការឲ្យការចុះឈ្មោះបោះឆ្នោតតាមបណ្ដាឃុំ/សង្កាត់នីមួយៗ។ កម្មវិធីនេះដំណើរការជាមួយក្ដារចុច Khmer Unicode NiDA និង Khmer Unicode Standard មានរបាយពិន្ទុ មានទំព័រជំនួយក្នុងការប្រើប្រាស់ ជាពិសេសមានលំហាត់ជាច្រើនដែលលំហាត់នីមួយៗជ្រើសរើសពាក្យពិសេសៗ និងថ្មីៗ។
រូបភាពកម្មវិធី
ដើម្បីប្រើប្រាស់កម្មវិធីនេះបានសូមលោកអ្នកអនុវត្តតាមការណែនាំតាមជំហាននីមួយៗជាមុនសិនមុននឹងបើកប្រើលើកដំបូង៖
១.ការកំណត់ម៉ាក្រូ(Macro Setting):
សូមបើកផ្ទាំងកម្មវិធី Excel ថ្មីមួយ ហើយអនុវត្តតាមការចង្អុលបង្ហាញក្នុងរូបភាពជាបន្តបន្ទាប់៖
រូបភាពទី១
រូបភាពទី២
រូបភាពទី៣
រូបភាពទី៤
*បញ្ជាក់ៈ ការអនុវត្តបែបនេះសម្រាប់តែមុនពេលបើកប្រើកម្មវិធីលើកដំបូងប៉ុណ្ណោះ បើកម្មវិធីExcelរបស់លោកអ្នកធ្លាប់កំណត់ដូចការណែនាំនេះរួចហើយ លោកអ្នកមិនចាំបាច់អនុវត្តតាមការណែនាំនេះទៀតទេ។ ពេលលោកអ្នកអនុវត្តតាមការណែនាំនេះបានជោគជ័យ កម្មវិធីនឹងបង្ហាញរូបរាងដូចរូបខាងលើគេបង្អស់ (មិនមានរបាឧបករណ៍ទេ) បើមិនឃើញដូចនេះ សូមលោកអ្នកអនុវត្តម្ដងទៀត។ រាល់ពាក្យដែលមាននៅក្នុងកម្មវិធីនេះ មិនប្រាកដថាត្រឹមត្រូវតាមអក្ខរាវិរុទ្ធទាំងអស់នោះទេព្រោះមានពាក្យខ្លះបន្លំភ្នែកអ្នកប្រឡង ដូច្នេះសូមព្យាយាមវាយឲ្យត្រឹមត្រូវតាមអ្វីដែលលោកអ្នកមើលឃើញជាក់ស្ដែង បើវាយពាក្យមួយចំនួនមិនត្រឹមត្រូវសូមចូលទៅអានការណែនាំលម្អិតនៅក្នុងប៊ូតុង«ជំនួយ»របស់កម្មវិធី។
២.ទាញយក និងដំឡើងហ្វុនខ្មែរកែបថ្មីៈ
>>>កម្មវិធីហ្វឹកហាត់វាយពាក្យ<<<
>>>ហ្វុនខ្មែរកែបថ្មី<<<
>>>ហាមចម្លងស្នាដៃនេះជាកម្មសិទ្ធផ្ទាល់ខ្លួន សូមប្រើប្រាស់ដោយការទទួលខុសត្រូវ!<<<