ការហ្វឹកហាត់កសាងខ្លួន

កូនមាសឪពុក!
កូនត្រូវហាត់ធ្វើខ្លួនអោយសុភាពរាបសា មានការព្យាយាម ចេះអើពើជួយធ្វើការអ្នកដទៃដោយសេចក្ដីពេញចិត្ត និងធ្វើខ្លួនអោយជាមនុស្សបានការដើម្បីជាប់ជាឧបនិស្ស័យដល់ធំឡើងកូនបានធ្វើជាមនុស្សល្អ ជាមនុស្សមានសេចក្ដិចម្រើនមាំទាំក្នុងជីវិត។
កូននៅតូចកូនធ្វើអ្វីត្រូវអោយនៅក្នុងការហ្វឹកហាត់កសាងខ្លួន បើកូនមានស្មារតីកសាងខ្លូនជានិច្ចនោះ កូនធ្វើអ្វីៗតែងមានរបៀបរៀបរយ កាលបើមានរបៀបរៀបរយល្អហើយកូនអាចរៀនសូត្រនិងអាចធ្វើការងារផ្សេងៗ
បានយ៉ាងត្រឹមត្រូវ តទៅកូននឹងបានជាមនុស្សមាននូវសេចក្ដីសម្រេច និងសេចក្ដីចម្រើនដល់ខ្លួនឯង និងសង្គមគ្រួសារ សង្គមជាតិក្នុងអនាគតយ៉ាងពិតប្រាកដ។