កូនមាសឪពុក!
មនុស្សគ្រប់រូបកើតមកក្នុងលោករមែងមានការទាក់ទងគ្នាដោយពាក្យនិយាយ ពាក្យនិយាយមានអំណាចដ៏ក្រៃលែង
កូនត្រូវយល់ដូចតទៅ៖
- ពាក្យនិយាយអាច់ប្ដូរផ្លាស់ពីហេតុអាក្រក់មកជាហេតុល្អបាន។
- ពាក្យនិយាយអាចប្ដូរផ្លាស់មនុស្សមានទុក្ខអោយភ្លេចទុក្ខបាន។
- ពាក្យនិយាយអាចប្ដូរផ្លាស់មនុស្សខ្ជិលមកជាអ្នកមានសេចក្ដីព្យាយាមបាន។
- ពាក្យនិយាយអាចប្ដូរផ្លាស់មនុស្សល្ងង់អោយមកជាមនុស្សឆ្លាតបាន។
- ពាក្យនិយាយអាចប្ដូរផ្លាស់មនុស្សដែលកំពុងមានកង្វល់មកជាមនុស្សស្ងប់បាន។
- ពាក្យនិយាយអាចប្ដូរផ្លាស់មនុស្សចចេសរឹងរូសអោយមកជាមនុស្សប្រដៅងាយបាន។
- ពាក្យនិយាយអាចប្ដូរផ្លាស់មនុស្សដែលខូចសតិអោយមានសតិវិញបាន។
- ពាក្យនិយាយអាចប្ដូរផ្លាស់ពីមនុស្សឈ្លោះគ្នាទៅជាល្អនឹងគ្នាវិញបាន។
- និយាយពាក្យពិត មិននិយាយឡេះឡោះ។
- និយាយពាក្យពិរោះ មិននិយាយញោះញង់។
- និយាយត្រឹមត្រូវតាមកាលៈទេសៈ។
- និយាយអោយបានប្រយោជន៍ដល់អ្នកស្ដាប់។
- និយាយដោយចិត្តមេត្តា ប្រាថ្នាអោយអ្នកដទៃបាននូវសេចក្ដីសុខ ឬនិយាយដោយចិត្តសប្បុរស ស្មោះត្រង់ មិននិយាយរបៀបព្រួសពិសដាក់អ្នកដទៃ។