កាព្យរូបារម្មណ៍ៈ ជារូបារម្មណ៍ក្នុងអត្ថបទកាព្យ
តាមរយៈការប្រើសំនួនសម្ដី ពាក្យពេចន៍ មានលក្ខណៈពិសេសមានសម្ផស្សរស់រវើកប្រកបដោយសិល្ប៍វិធីខ្ពស់អាចទាក់ទាញអ្នកអានអ្នកស្ដាប់ឲ្យជក់ចិត្តដិតអារម្មណ៍ ។
កាព្យរូបារម្មណ៍មានប្រាំប្រភេទសំខាន់ៗដូចជា៖
- ឧបមានរូបារម្មណ៍ៈ ជារូបារម្មណ៍នៃការប្រៀបធៀបដោយប្រើចំណងធៀប ។
- បំរៀបន័យរូបារម្មណ៍ៈ ជារូបារម្មណ៍នៃការប្រៀបធៀបដោយមិនប្រើចំណងធៀប។
- ជីវរូបារម្មណ៍ៈ ជារូបារម្មណ៍ដែលប្រដូចអ្វីដែលឥតជីវិតទៅមានជីវិត ឬវត្ថុសាមញ្ញទៅអស្ចារ្យ ។
- រូបារូប្យារម្មណ៍ៈ ជារូបារម្មណ៍នៃការប្រើពាក្យពេចន៍ ទាក់ទងឥន្ទ្រិយ៍ទាំងប្រាំរបស់មនុស្ស។ រូបារូប្យារម្មណ៍មានប្រាំគឺ ចក្ខុ សោតៈ ឃានៈ ជីវ្ហា និងកាយរូបារម្មណ៍ ។
- និមិត្តរូបារម្មណ៍ៈ ជារូបារម្មណ៍ដែលឆ្លុះបញ្ចាំងពីចិត្តគំនិត តថភាព បាតុភូត នៅក្នុងសង្គមមនុស្ស ។