លក្ខណៈរបស់ព្យាង្គមានប៉ុន្មានបែប? អ្វីខ្លះ?

លក្ខណៈរបស់ព្យាង្គ មានពីរបែបគឺ៖
  • តាមមូលភេទអ‑អ៊ៈ ព្យាង្គមានពីរយ៉ាងគឺ៖
    • ព្យាង្គពួកអៈ មានសញ្ញាព្យញ្ជនៈដើមព្យាង្គពួកអ។
    • ព្យាង្គពួកអ៊ៈ មានសញ្ញាព្យញ្ជនៈដើមព្យាង្គពួកអ៊។
  • តាមលក្ខណៈខ្យល់ៈ ព្យាង្គមានបួនយ៉ាងគឺ៖
    • ព្យាង្គបើកៈ ជាព្យាង្គដែលមានស្រៈនៅខាងចុង និងមានទម្រង់ ពស ឬពពស។
    • ព្យាង្គបិទៈ ជាព្យាង្គដែលមានព្យញ្ជនៈនៅខាងចុង និងមានទម្រង់ ពសព ឬពពសព។
    • ព្យាង្គវែងៈ ជាព្យាង្គដែលមានស្រៈវែង។
    • ព្យាង្គខ្លីៈ ជាព្យាង្គដែលមានស្រៈខ្លី។