- ព្យញ្ជនៈខ្មែរៈ មាន៣៣តួ
ចែកជា៥វគ្គ និង១សេសវគ្គគឺ ៖
- វគ្គ
ក មាន
ក ខ គ ឃ ង ។
- វគ្គ
ច មាន
ច ឆ ជ ឈ ញ ។
- វគ្គ
ដ មាន
ដ ឋ ឌ ឍ ណ ។
- វគ្គ
ត មាន
ត ថ ទ ធ ន ។
- វគ្គ
ប
មាន ប ផ ព ភ ម ។
- ១សេសវគ្គ
មាន យ រ ល វ ស ហ ឡ អ ។
ក្នុងនោះព្យញ្ជនៈពួកអមាន
១៥តួគឺ ក ខ ច ឆ ដ ឋ ណ ត ថ ប ផ ស ហ ឡ អ។ ព្យញ្ជនៈពួកអ៊មាន ១៨តួគឺ គ ឃ ង ជ ឈ ញ ឌ ឍ
ទ ធ ន ព ភ ម យ រ ល វ។
- គូព្យញ្ជនៈខ្មែរៈ មាន ២២គូគឺ
(កគ) (ខឃ) (ង៉ង) (ចជ) (ឆឈ) (ញ៉ញ) (ដឌ) (ឋឍ) (ណន)(តទ) (ថធ) (បប៊) (ប៉ព) (ផភ) (ម៉ម)
(យ៉យ) (រ៉រ) (ឡល) (វ៉វ) (សស៊) (ហហ៊) (អអ៊)។
- សញ្ញាព្យញ្ជនៈខ្មែរៈ មាន ៤៤
ឬ៤៦គឺ ក គ ខ ឃ ង៉ ង ច ជ ឆ ឈ ញ៉ ញ ដ ឌ ឋ ឍ ណ ន ន៉ ត ទ ថ ធ ប ប៊ ប៉ ព ផ ភ ម៉ ម យ៉ យ
រ៉ រ ឡ ល ល៉ វ៉ វ ស ស៊ ហ ហ៊ អ និងអ៊ ។
- សូរព្យញ្ជនៈខ្មែរៈ មាន ២១សូរគឺ
(កគ) (ខឃ) (ង៉ង) (ចជ) (ឆឈ) (ញ៉ញ) (ដឌ) (ឋឍថធ)
(ណន) (តទ) (បប៊) (ប៉ព) (ផភ) (ម៉ម) (យ៉យ) (រ៉រ) (ឡល) (វ៉វ) (សស៊) (ហហ៊) (អអ៊)។