កូនមាសឪពុក!
កូនត្រូវចាំទុក៖
- មាតាបិតាជាព្រះព្រហ្មរបស់បុត្រធីតា ការដែលធ្វើអោយមាតាបិតាលំបាកចិត្ត តឹងណែន យំបង្ហូរទឹកភ្នែកជាបាបកម្មដ៏ធ្ងន់របស់កូន។
- ការជឿស្ដាប់ដំបូន្មានល្អរបស់មាតាបិតារមែងមិនមានការសាបសូន្យឡើយ ពោលគឺមិនចចេសរឹងរូសតែម្យ៉ាងកូននឹងបានល្អគ្រប់យ៉ាង។
- ការតបស្នងព្រះគុណដល់អ្នកមានគុណគឺបដិបត្តិតាំងតែអ្នកមានគុណនៅមានជីវិតរហូតដល់ចែកឋាន។
- ការបំពេញទួនាទីជាកូនល្អគឺជាការបដិបត្តិធម៌ល្អ កូនល្អត្រូវភ្ញាក់ខ្លួន ត្រូវរហ័សរហួនរវាសរវៃ ត្រវឈានទៅមុខ ត្រូវធ្វើការងារប្រជែងជាមួយពេលវេលាដើម្បីកសាងខ្លួន និងដើម្បីការរីកចម្រើនដល់សង្គមជាតិ។
- អបាយមុខគ្រឿងញៀនជាផ្លូវនៃសេចក្ដីវិនាសសម្រាប់ជីវិត កូនមាសឪពុកត្រូវដើរតាមផ្លូវព្រះ កុំដើរតាមផ្លូវមារ ការងារសុច្ចរឹតជាការងារថ្លៃថ្នូរមានកិត្តិយស កូនត្រូវចេះពិចារណាដោយខ្លួនឯង ដាស់តឿនខ្លួនឯង កុំឡេះឡោះ កុំទម្រន់ ត្រូវឆ្ងាយពីអបាយមុខ ស្រី ស្រា ល្បែង និងបាបមិត្ត ត្រូវដើរនៅក្នុងផ្លូវធម៌ជានិច្ច។