សេចក្ដីល្អ១០ប្រការ
កូនមាសឪពុក! ឪពុកប្រាថ្នាអោយកូនចូលដល់សេចក្ដីល្អ១០ប្រការ៖
- កូនត្រូវជាអ្នកមាននូវសីលធម៌ប្រចាំខ្លូន។
- កូនត្រូវស្វែងរកការចេះដឹងមកដាក់ខ្លួន។
- កូនត្រូវគប់រកតែជាមួយមិត្តពិតប្រាកដ។
- កូនត្រូវជាមនុស្សប្រដៅងាយ។
- កូនត្រូវចេះជួយកិច្ចការអ្នកដទៃ។
- កូនត្រូវចេះស្រឡាញ់ធម៌សប្បុរស។
- កូនត្រូវមានព្យាយាមដោយអំណត់អត់ធន់។
- កូនត្រូវចេះសណ្ដោយចំពោះបច្ច័យបួន។
- កូនត្រូវមានស្មារតីដឹងមុខនាទីរបស់ខ្លួន។
- កូនត្រូវដឹងសេចក្ដីពិតរបស់ជីវិត
គឺត្រូវដឹងថាគ្រប់ជីវិតដែលកើតមកហើយរមែងបែកធ្លាយជាធម្មតា ទើបមិនគួរប្រមាថក្នុងជីវិត
និងត្រូវរកផ្លូវអោយបានផុតទុក្ខគឺការប្រព្រឹត្តតែអំពើល្អ។ ឪពុកសូមកុំអោយកូនជាមនុស្សដែលមិនចេះគ្រប់
សូមអោយកុនបានស្គាល់រសជាតិនៃការគ្រប់គ្រាន់ និងសូមអោយកូនចាំទុកថា
មិនមានរបស់ណាក្នុងលោកដែលអាចធ្វើអោយកូនបានឆ្អែតគ្រប់គ្រាន់ក្រៅតែពីកូនឯងព្រមគ្រប់នោះឡើយ
និងម្យ៉ាងទៀតក្នុងលោកនេះដែរមិនមានអ្វីណាដែលល្អសម្រាប់ខ្លួនកូនអោយក្រៃលែងជាងកូនជាមនុស្សល្អនោះទេ។