បណ្ឌកគឺខ្ទើយមាន៥ពួកគឺ៖
បណ្ឌកគឺខ្ទើយមាន៥ពួកគឺ៖
- អាសិត្តបណ្ឌកោៈ ខ្ទើយឯណាយកមាត់បៀមអង្គជាតិបុរសដទៃត្រូវទឹកអសុចិស្រោចសេចក្ដីក្ដីក្រហាយក៏រម្ងាប់ទៅ។
- ឧសូយបណ្ឌកោៈ ខ្ទើយឯណាឃើញអជ្ឈាចាររបស់ជនដទៃ កាលសេចក្ដីច្រណែនកើតឡើង សេចក្ដីក្ដៅក្រហាយទើបរម្ងាប់ទៅ។
- ឱបក្កមិកបណ្ឌកោៈ ខ្ទើយឯណាដែលត្រូវគេគ្រាវយកពូជចេញ។
- បក្ចបណ្ឌកោៈ ខ្ទើយឯណាដែលកើតដោយអកុសលកម្មក្នុងបក្ខខ្ទើយឬរនោច។
- នបំសកបណ្ឌកោៈ ខ្ទើយឯណាដែលមិនមានភេទជាស្រី ឬជាប្រុសឲ្យបា្រកដតាំងអំពីបដិសន្ធិមក។
សម្គាល់ៈ ខ្ទើយពីរប្រភេទខាងលើមិនហាមបព្វជ្ជា ខ្ទើយបីប្រភេទក្រៅនេះហាមមិនឲ្យបព្វជ្ជាឡើយ។ បក្ខបណ្ឌក អាចបព្វជ្ជាបានតែក្នុងបក្ខមិនមែនជាខ្ទើយ ចំណែក្នុងបក្ខជាខ្ទើយត្រូវឲ្យវិនាសចេញ។