កូនត្រូវតែជាមនុស្សល្អដូចតទៅ៖
- ជាកូនដែលល្អរបស់ឪពុកម្ដាយ
- ជាសិស្សដែលល្អរបស់គ្រួអាចារ្យ
- ជាមិត្តដែលល្អរបស់មិត្ត
- ជាប្រជាពលរដ្ឋល្អរបស់ប្រទេសជាតិ
- ជាសាវ័កល្អរបស់ព្រះពុទ្ធសាសនា
ចូរកូនមានជីវិតត្រឹមត្រូវនៅក្នុងលោកនេះដោយប្រឹងសាងនូវសុចរឹតពិតប្រាកដ
ចូរកូនរស់នៅអោយជាក្ដីសង្ឃឹមរបស់មនុស្សទាំងឡាយ
ចូរកូនប្រាថ្នាអោយពិភពលោកជួបនូវសេចក្ដីសុខស្ងប់។
ជីវិតតាំងតែពីមានកូនរហូតមកដល់ខណៈនេះ
សេចក្ដីប្រាថ្នារបស់ឪពុកដែលមានចំពោះកូនគឺ
សូមអោយកូនមានការចេះដឹងល្អ និងសូមអោយមានការប្រព្រឹត្តល្អ។ ទ្រព្យសម្បត្តិមិនមែនជារបស់សំខាន់ណាស់ណាក្នុងការដែលឪពុកម្ដាយចែកអោយកូននោះទេ តែការចេះដឹងល្អ និងការប្រប្រឹត្តល្អជាសម្បត្តិសំខាន់ដ៏ក្រៃលែងដែលឪពុកម្ដាយប្រថ្នាអោយកូនជាទីស្រឡាញ់ និងជាទីហួងហែងរហូតមក។ បើកូមធ្វើតាមពាក្យឪពុក និងម្ដាយណែនាំផលនឹងកើតជាគុណតម្លៃ និងជាសេចក្ដីសុខដល់កូន និងគ្រួសារ ព្រមទាំងអ្នកដែលនៅជុំវិញកូនទៀតផង។