ទំនាញសូរៈ ជាឥទ្ធិពលរបស់ព្យញ្ជនៈទី១
ឬព្យាង្គទី១នៃពួកអ ឬអ៊ ទៅលើព្យញ្ជនៈទី២
ឬព្យាង្គទី២នៃពួកអ ឬអ៊ ដើម្បីបង្កើតបានពួកអ ឬអ៊ដូចគ្នា។
គេចែកទំនាញសូរជាពីរប្រភេទគឺ ៖
- ទំនាញសូរលើពាក្យមួយព្យាង្គៈ (ព្យាង្គទី១នៃពួកអ+ព្យាង្គទី១នៃពួកអ៊=ពួកអ)។ ទំនាញសូរលើពាក្យមួយព្យាង្គមាន២រូបមន្តគឺ៖
- ធាតុទី១+ធាតុទី២=ធាតុផ្សំ
- ស្ទះអ+ច្រមុះអ៊=ពួកអ
- ស្ទះអ+បង្ហូរអ៊=ពួកអ
- ធាតុទី១+ធាតុទី២=ធាតុផ្សំ
- បង្ហូរអ (ស)+ច្រមុះអ៊=ពួកអ
- បង្ហូរអ (ស)+បង្ហូរអ៊=ពួកអ
- ទំនាញសូរលើពាក្យពីរព្យាង្គៈ(ព្យាង្គទី១លើព្យាង្គទី២)។ ទំនាញសូរលើពាក្យពីរព្យាង្គមាន៥រូបមន្តគឺ៖
- ព្យាង្គអ+ព្យាង្គអ៊=ព្យាង្គអ+ព្យាង្គអ
- ស្ទះអ+ច្រមុះអ៊=ស្ទះអ+ច្រមុះអ
- ព្យាង្គអ+ព្យាង្គអ៊=ព្យាង្គអ+ព្យាង្គអ
- ស្ទះអ+បង្ហូរអ៊=ស្ទះអ+បង្ហូរអ
- ព្យាង្គអ+ព្យាង្គអ៊=ព្យាង្គអ+ព្យាង្គអ
- បង្ហូរអ (ស)+ច្រមុះអ៊=បង្ហូរអ (ស)+ច្រមុះអ
- ព្យាង្គអ+ព្យាង្គអ៊=ព្យាង្គអ+ព្យាង្គអ
- បង្ហូរអ (ស)+បង្ហូរអ៊=បង្ហូរអ (ស)+បង្ហូរអ
- ព្យាង្គអ+ព្យាង្គអ៊=ព្យាង្គអ+ព្យាង្គអ
- ស្ទះអ៊+បង្ហូរអ(ស)=ស្ទះអ៊+បង្ហូរអ៊(ហ៊)។