ដូចម្ដេចដែលហៅថាព្យញ្ជនៈផ្សំ? មានប៉ុន្មានទម្រង់? អ្វីខ្លះ?

ព្យញ្ជនៈផ្សំៈ ជាសូររួមនៃព្យញ្ជនៈពីរ ឬបីដែលគ្មានស្រៈនៅចន្លោះសូទាំងនោះទេ។​ 


ទម្រង់ព្យញ្ជនៈផ្សំមាន១០ទម្រង់គឺ៖
  • ព្យញ្ជនៈផ្សំ=ស្ទះ+ស្ទះ។
  • ព្យញ្ជនៈផ្សំ=ស្ទះ+ច្រមុះ។
  • ព្យញ្ជនៈផ្សំ=ស្ទះ+បង្ហូរត្រដុស។
  • ព្យញ្ជនៈផ្សំ=ច្រមុះ+ស្ទះ។
  • ព្យញ្ជនៈផ្សំ=ច្រមុះ+ច្រមុះ។
  • ព្យញ្ជនៈផ្សំ=ច្រមុះ+បង្ហូរត្រដុស។
  • ព្យញ្ជនៈផ្សំ=បង្ហូរត្រដុស+ស្ទះ។
  • ព្យញ្ជនៈផ្សំ=បង្ហូរត្រដុស+ច្រមុះ។
  • ព្យញ្ជនៈផ្សំ=បង្ហូរត្រដុស+បង្ហូរត្រដុស។
  • ព្យញ្ជនៈផ្សំ=មានបន្សំ៣យ៉ាងគឺ៖
    • បង្ហូរត្រដុស+ស្ទះចន្លោះខ្សែសំឡេង(អ)។
    • ស្ទះ+ស្ទះចន្លោះខ្សែសំឡេង(អ)។
    • ច្រមុះ+ស្ទះចន្លោះខ្សែសំឡេង(អ)។