ទាញយកកម្មវិធីគ្រប់គ្រងបណ្ណាល័យសម្រាប់សាលាបឋម និងមធ្យមសិក្សា

     ប្រព័ន្ធគ្រប់គ្រងបណ្ណាល័យជាកម្មវិធីប្រើសម្រាប់គ្រប់គ្រងលើកិច្ចការបណ្ណាល័យនៅសាលាបឋមសិក្សា និងមធ្យមសិក្សាទាំងពីរកម្រិត(មានពីរ មួយសម្រាប់បឋមសិក្សា និងមួយទៀតសម្រាប់មធ្យសិក្សាទាំងពីរកម្រិត) មានភាពងាយស្រួលក្នុងការប្រើប្រាស់។ ប្រព័ន្ធនេះមានបញ្ជីជាច្រើនរួមមាន បញ្ជីរួម បញ្ជីសារពើភណ្ឌ បញ្ជីសមាជិកបណ្ណាល័យ បញ្ជីខ្ចីសង បញ្ជីកត់ត្រាអ្នកចូលអាន របាយការណ៍ប្រចាំខែ ប្រចាំឆ្នាំជាដើម មានរបាយការណ៍សង្ខេបស្ថានភាពបណ្ណាល័យនៅរៀងរាល់ពេលបើកប្រើជាការដាស់តឿន ពិសេសអាចប្រើបានរៀងរាល់ឆ្នាំដោយគ្រាន់តែធ្វើការសម្អាតទិន្នន័យ។ នៅក្នុងបញ្ជីនីមួយៗមានមុខងារជាច្រើនដែលបង្កភាពងាយស្រួលដល់បណ្ណារក្សក្នុងការប្រតិបត្តិការប្រចាំថ្ងៃ ហើយប្រព័ន្ធនេះធ្វើការគណនាដោយស្វ័យប្រវត្តិ។

រូបភាពខាងក្រៅពេលបើកកម្មវិធីបានត្រឹមត្រូវ

    ដើម្បីប្រើប្រាស់កម្មវិធីនេះបានសូមលោកអ្នកអនុវត្តតាមការណែនាំតាមជំហាននីមួយៗជាមុនសិនមុននឹងបើកប្រើលើកដំបូង៖

១.ការកំណត់ម៉ាក្រូ(Macro Setting):

សូមបើកផ្ទាំងកម្មវិធី Excel ថ្មីមួយ ហើយអនុវត្តតាមការចង្អុលបង្ហាញក្នុងរូបភាពជាបន្តបន្ទាប់៖

រូបភាពទី១


រូបភាពទី២

រូបភាពទី៣

រូបភាពទី៤

*បញ្ជាក់ៈ ការអនុវត្តបែបនេះសម្រាប់តែមុនពេលបើកប្រើកម្មវិធីលើកដំបូងប៉ុណ្ណោះ បើកម្មវិធីExcelរបស់លោកអ្នកធ្លាប់កំណត់ដូចការណែនាំនេះរួចហើយ លោកអ្នកមិនបាច់អនុវត្តតាមការណែនាំនេះទៀតទេ។ ពេលលោកអ្នកអនុវត្តតាមការណែនាំនេះបានជោគជ័យ កម្មវិធីនឹងបង្ហាញរូបរាងដូចរូបខាងលើគេបង្អស់ (មិនមានរបាឧបករណ៍ទេ) បើលមិនឃើញដូចនេះ សូមលោកអ្នកអនុវត្តម្ដងទៀត។

២.ការទាញយកៈ
>>>សម្រាប់បណ្ណាល័យបឋមសិក្សា<<<

>>>សម្រាប់បណ្ណាល័យមធ្យមសិក្សា<<<

>>>ហាមចម្លងស្នាដៃនេះជាកម្មសិទ្ធផ្ទាល់ខ្លួន សូមប្រើប្រាស់ដោយការទទួលខុសត្រូវ!<<<