កូនមាសឪពុក!
កត្តញ្ញូតាធម៌ជាគុណធម៌សំខាន់ក្នុងភាពជាមនុស្ស
ការដឹងគុណ និងការតបគុណអាចគ្រប់គ្រងរក្សាអោយកូនផុតអំពីភាពអាក្រក់ទាំងពួងបាន។
បុគ្គលដែលតបគុណដល់អ្នកដែលមានគុណរមែងមិននិយាយ
មិនធ្វើនូវអ្វីដែលជាហេតុអោយអ្នកមានគុណក្ដៅក្រាហាយចិត្តឡើយ។
កត្តញ្ញូតាធម៌ធម៌មានកម្លាំងដ៏ក្រៃលែង បើមិនគិតអោយល្អទេគឺមិនអាចយល់បានឡើយ។
ដូច្នេះកត្តញ្ញូតាធម៌ត្រូវកូនខំប្រឹងគិតអោយបានល្អ កុំយល់ថាមិនសូវសំខាន់នោះ
មនុស្សដែលអាក្រក់ ខុសលីល ខុសធម៌ ខុសវិន័យទៅបាន
តាំងតែពីខុសតូចរហូតដល់ខុសធំគឺកើតមកពីការមិនដឹងគុណ តែបើកូនជាមនុស្សចេះដឹងគុណ
កូនមានតែសេចក្ដីចម្រើនដោយកុសល
ម្យ៉ាងទៀតកត្តញ្ញូតាធម៌ដែលមានក្នុងខ្លួនកូនជាគ្រឿងសម្គាល់ថាកូនមាសឪពុកជាមនុស្សល្អ។