សញ្ញាស្រៈមានពីរប្រភេទគឺ ៖
- សញ្ញាស្រៈនិស្ស័យៈ ជាសញ្ញាស្រៈសម្រាប់ប្រើភ្ជាប់អាស្រ័យជាមួយព្យញ្ជនៈដើម្បីកត់សូរស្រៈ។ សញ្ញាស្រៈនិស្ស័យមានពីរប្រភេទគឺ ៖
- សញ្ញាស្រៈកប់តួៈ ជាសញ្ញាស្រៈសម្រាប់កត់សូរស្រៈ(អ) (អ់) (អ៊) និង(អ៊់) ដែលកប់ក្នុងព្យញ្ជនៈទាំង៣៣តួ។
- សញ្ញាស្រៈភ្ជាប់តួៈ ជាសញ្ញាស្រៈសម្រាប់ប្រើជាមួយសញ្ញាព្យញ្ជនៈពួកអផង ពួកអ៊ ផង។ សញ្ញាស្រៈភ្ជាប់តួមានពីរប្រភេទគឺ ៖
- សញ្ញាស្រៈភ្ជាប់តួពួកអៈ មាន១៦សូរគឺ(អា) (អិ) (អី) (អឹ) (អឺ) (អុ) (អូ) (អួ) (អើ) (អឿ) (អៀ) (អេ) (អែ) (អៃ) (អោ) និង(អៅ)។
- សញ្ញាស្រៈភ្ជាប់តួពួកអ៊ៈ មាន១៦សូរគឺ(អ៊ា) (អ៊ិ) (អ៊ី) (អ៊ឹ) (អ៊ឺ) (អ៊ុ) (អ៊ូ) (អ៊ួ) (អ៊ើ) (អឿ) (អៀ) (អ៊េ) (អ៊ែ) (អ៊ៃ) (អ៊ោ) និង(អ៊ៅ)។
- សញ្ញាស្រៈពេញតួៈ ជាសញ្ញាស្រៈពិសេសក្នុងពាក្យខ្ចីពីបាលីសំស្ក្រឹតដែលអាចសរសេរនិងប្រើប្រាស់តែឯកឯងបានដោយពុំបាច់ភ្ជាប់នឹងសញ្ញាព្យញ្ជនៈ។សញ្ញាស្រៈពេញតួមាន១៥សូរគឺអ អា ឥ ឦ ឧ ឩ ឫ ឬ ឭ ឮ ឯ ឰ ឱ ឪ ឳ។