ការចូលរៀនក្នុងសាលា ការលេងកីឡា
ការសម្ដែងសិល្បៈជាដើមនេះគឺត្រូវមានគ្រូ មានការគ្រប់គ្រង មានការបង្វឹកពីខាងដើមមក
យ៉ាងណាមិញមនុស្សយើងតាំងពីតូចរហូតដល់ធំ
និងចេះមានការទទួលខុសត្រូវ
ខ្លួនឯងបាននោះក៏ត្រូវមានឪពុក មានម្ដាយ មានគ្រូ
មានអ្នកមើលថែ មានអ្នកបង្វឹកបង្ហាត់បង្រៀនយ៉ាងនោះដែរ កាលបើកូនមានការចេះដឹងល្អ
មានការប្រព្រឹត្តល្អហើយនោះ កូនរមែងមានសេចក្ដីសុខក្នុងជីវិតរបស់កូនយ៉ាងពិតប្រាកដ។
ឪពុកនឹងម្ដាយរបស់កូនមានសសេចក្ដីសុខណាស់កាលបើបានមើលថែ
និងអប់រំទូន្មានកូនហើយកូនជាមនុស្សប្រដៅងាយ ប្រព្រឹត្តល្អ ចម្រើនដល់គុណ
និងមានសីលធម៌ប្រចាំខ្លួនជាប់ជាឧបនិស្ស័យតាមការដែលម៉ែឪទូន្មាននោះ ឪសូមអោយពរដល់កូន។