តើល្បះមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
ល្បះមានបីប្រភេទគឺ៖
- ល្បះទោលៈ ជាល្បះដែលមានទម្រង់តូចបំផុត កើតឡើងដោយកន្សោមនាមប្រធាន និងកន្សោមកិរិយា។ ល្បះទោលមានប្រាំបួនទម្រង់
តែទម្រង់សំខាន់ៗមានតែបួនទម្រង់គឺ៖
- ល=កន +កកិ (កិ)។
- ល=កន +កកិ (កិ+ កន)។
- ល=កន +កកិ (កិ+ កមធ)។
- ល=កន +កកិ (កិ+ កន+ កមធ)។
- ល=កន +កកិ (កិ+ កន ឬគុ (មានមុខងារជាគុណប្រធាន))។
- ល=កន +កកិ (កិ(គ្មាន)+ កន)។
- ល=កន +កកិ (កិ+ គុណ)។
- ល=កន +កកិ (កិ+ កន+ គុណ)។
- ល=កន +កកិ(កិ(គ្មាន) + គុពណ៌)។
- ល្បះផ្សំៈ ជាល្បះដែលកើតឡើងពីការផ្សំល្បះទោលចាប់ពីពីរឡើងទៅ ដោយបង្កើតបានជាឃ្លាច្បង
និងឃ្លារណប។
- ល្បះក្រងៈ ជាល្បះដែលកើតឡើងពីការដាក់ល្បះទោលចាប់ពីពីរឡើងទៅបន្តបន្ទាប់គ្នា
ឬចងភ្ជាប់គ្នាដោយឈ្នាប់ចង។ ល្បះក្រងមានបីទម្រង់គឺ៖
- ល=ល.រង
+ឈ.ច+ ល.រ។
- ល=ល.រ+ ល.រ។
- ល=ល.រ+ ល.រ+ ល.រ។