កូនមាសឪពុក!
ពេលវេលាដែលកន្លងទៅ
និងជីវិតឪដែលកន្លងមកនេះជារយៈពេលយូរដែរហើយ។ ជីវិតឪបានឆ្លងកាត់រឿងរ៉ាវនៃជីវិត ឆ្លងកាត់ព្យុះភ្លៀងនៃបញ្ហារាប់មិនអស់
ឆ្លងកាត់សុខទុក្ខ និងឆ្លងកាត់លោកធម៌ផ្សេងៗទៀតដ៏ច្រើនសន្ធឹកសន្ធាប់។
កូនស្ងួនមាសឪពុកហ្អាយ! ជីវិតរបស់មនុស្សគ្រប់រូប គ្រប់នាម មិនថាមានក្រ
ល្អអាក្រក់ឡើយ ជាទីបំផុតនៃជីវិតទាំងអស់គឺត្រូវធ្លាក់ចូលក្នុងការចាស់ ការឈឺ
និងសេចក្ដីស្លាប់ជាពិតប្រាកដ។
ក្នុងរយៈពេលជីវិតឪដែលបានកន្លងមកនេះឪបានជួបប្រសព្វ
និងបានដឹងរឿងរ៉ាវច្រើនក្នុងលោក
ឪមានពាក្យដែលត្រូវប្រាប់កូនអោយបានដឹងចូរកូនប្រុងចាំស្ដាប់។
ជីវិតមនុស្សយើងនឹងបានសុខទៅបានទាល់តែយកធម៌មកជាកល្យាណមិត្ត
យកធម៌មកទំនុកបម្រុងអោយដល់ចិត្ត តាំងទុកក្នុងចិត្តជានិច្ចអចិន្ត្រៃយ៍
ធម៌ក្នុង
ទីនេះគឺការបំពេញនូវមុខនាទី និងភាពត្រឹមត្រូវ។ ក្នុងពេលខ្លះសេចក្ដីទុក្ខបានមកដល់ជីវិតដើម្បីសាកល្បងមើល បើយើងមានសេចក្ដីអត់ធន់ច្រើនប៉ុណ្ណា សេចក្ដីសម្រេចក៏នឹងមានច្រើប៉ុណ្ណោះដែរ។ សេចក្ដីសម្រេចមានសម្រាប់អ្នកដែលមាននូវសេចក្ដីអត់ធន់ និងមាននូវសេចក្ដីព្យាយាម។ សូមអោយកូនប្រកាន់នូវគតិមួយថាឧបសគ្គរមែងមកមុននូវសេចក្ដីសម្រេច និងសូមកូននឹករលឹករឿយៗថាសេចក្ដីសុខ ឬសេចក្ដីទុក្ខកើតឡើងពីការធ្វើរបស់យើងទាំងអស់ ឪពុកសូមអោយកូនធ្វើតែអំពើល្អ ដល់ពេលជិតស្លាប់ ចិត្តរបស់កូនមិនមានទុក្ខ មិនមានសៅហ្មងឡើយព្រោះការគិតរបស់មនុស្សជិតស្លាប់កាលបើបាបច្រើនការគិតក៏នាំយកសេចក្ដីក្ដៅក្រហាយមកដុតរោលចិត្ត តែបើធ្វើល្អច្រើនការគិតក៏នាំយកសេចក្ដីរីករាយមកប្រោះព្រំអោយចិត្តដ្បិតឃើញនូវអំពើដ៏បរិសុទ្ធរបស់ខ្លួន អ្នកធ្វើល្អរស់នៅក៏បានល្អ ស្លាប់ទៅក៏បាល្អមិនមានអ្វីដែលត្រូវកង្វល់ឡើយ។