កូនមាសឪពុក!
ឪសូមផ្ដល់ពាក្យទូន្មានកូនថា៖
គប់ពាលពាលនាំទៅរកខុស ស្រីប្រុសចូរចាំកុំតាមចង់
គប់ប្រាជ្ញប្រាជ្ញនាំទៅរកត្រង់ សីលល្អផូរផង់ចង់ត្រឹមត្រូវ។
សេពគប់បាបមិត្តពិតនាំខ្លួន អោយខុសផ្ទួនៗកេរ្តិ៍អាស្រូវ
កំណើតជាមនុស្សក្រពេកកូវ កូនត្រូវស្ដាប់ឪទើបឈ្មោះល្អ។
«ចង់កសាងខ្លួនកុំឆ្ងាយអ្នកប្រាជ្ញ»
កូនមាសឪពុក! កូនត្រូវចាំជានិច្ចថា
ការឈ្នះដ៏ក្រៃលែងជាទីបំផុតគឺការឈ្នះចិត្តរបស់ខ្លួនឯង ព្រោះហេតុនេះកូនត្រូវហ្វឹកហាត់បង្គាប់ខ្លួនឯងអោយបាន
កាលបើកូនបង្គាប់ខ្លួនឯងបានហើយ កូនធ្វើអ្វីៗក៏បានសម្រេចដែរ។ ឈ្នះខ្លួនឯងប្រសើរជាង!