សីលពួកទី៥គឺ៖ បរិយន្តបារិសុទ្ធិសីលៈ សីលបរិសុទ្ធមានទីបំផុត។ អបរិយន្តបារិសុទ្ធិសីលៈ សីលបរិសុទ្ធគ្មានទីបំផុ។ បរិបុណ្ណបារិសុទ្ធិសីលៈ សីលបរិសុទ្ធបរិបូណ៌។ អបរាមដ្ឋបារិសុទ្ធិសីលៈ សីលបរិសុទ្ធដែលតណ្ហានិងទិដ្ឋិមិនពាល់ត្រូវ។ បដិប្បស្សទ្ធិបារិសុទ្ធិសីលៈ សីលបរិសុទ្ធដែលស្ងប់រម្ងាប់។ អធិប្បាយ សីលរបស់អនុបសម្បន្នទាំងឡាយ(គ្រហស្ថនិងសាមណេរឈ្នោះថា«បរិយន្តបារិសុទ្ធិសីល»ព្រោះមានទីបំផុតដោយការរាប់បាន។សីលរបស់ឧបសម្បន្នទាំងឡាយឈ្មោះថា«អបរិយន្តបារិសុទ្ធិសីល»ព្រោះមិនមានទីបំផុតដោយការរាប់(សិក្ខាបទ)បាន។សីលរបស់កល្យាណបុថុជ្ជនទាំងឡាយ អ្នកប្រកបក្នុងកុសលធម៌ ធ្វើឲ្យប…