វិន័យធរមិនប្រសើរប្រកបដោយអង្គ៥យ៉ាងទៀតគឺ៖

វិន័យធរមិនប្រសើរប្រកបដោយអង្គ៥យ៉ាងទៀតគឺ៖
  • មិនស្គាល់អាបត្តិ និងអនាបត្តិ។
  • មិនស្គាល់លហុកាបត្តិ និងគរុកាបត្តិ។
  • មិនស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ។
  • មិនស្គាល់ទុដ្ឋល្លាបត្តិ និងអទុដ្ឋល្លាបត្តិ។
  • វិន័យធរនោះមិនបានចេះចាំបាតីមោក្ខទាំងពីរដោយពិស្ដារ មិនចេះចែកបទភាជនៈដោយល្អ មិនចេះកាត់សេចក្ដីដោយប្រពៃតាមសុត្តៈ គឺខន្ធកៈនិងបរិវារៈតាមអនុព្យញ្ជនៈ គឺអក្ខរៈនិងបទ។

វិន័យធរប្រកបដោយអង្គ៥យ៉ាងទៀតគឺ៖
  • មិនស្គាល់អាបត្តិ និងអនាបត្តិ។
  • មិនស្គាល់លហុកាបត្តិ និងគរុកាបត្តិ។
  • មិនស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ។
  • មិនស្គាល់ទុដ្ឋល្លាបត្តិ និងអទុដ្ឋល្លាបត្តិ។
  • ជាអ្នកមិនឈ្លាសក្នុងការកាត់សេចក្ដីអធិករណ៍។
សម្គាល់ៈ វិន័យធរប្រកបដោយអង្គខាងលើនេះឈ្មោះថាជាបុគ្គលពាល ជាមនុស្សល្ងង់ខ្លៅ មិនសមធ្វើជាវិន័យធរទេ ព្រោះពាក្យថា «វិន័យធរ» ប្រែថា«ភិក្ខុអ្នកទ្រទ្រង់វិន័យ» ចុះបើវិន័យធរខ្លះសម័យបច្ចុប្បន្ននេះមិនទាំងជ្រះថ្លានឹងវិន័យ ឬអ្នកប្រតិបត្តិវិន័យផងរវល់តែស្រវឹងក្នុងលាភសក្ការៈ ក្នុងបុណ្យសក្ដិ តើនឹងបានឈ្មោះថាវិន័យធរដូចម្ដេចកើត តាមពិតគឺមានតែឈ្មោះ តែអង្គរបស់ខ្លួនមិនមាន។  វិន័យធរដែលផ្ទុយពីធម៌៥ប្រការនេះឈ្មោះថាជាបណ្ឌិត។

ភិក្ខុប្រកបដោយអង្គ៥មិនត្រូវនៅដោយឥតនិស្ស័យគឺ៖
  • ភិក្ខុមិនស្គាល់ឧបោសថ។ 
  • ភិក្ខុមិនស្គាល់ឧបោសថកម្ម។
  • ភិក្ខុមិនចេះបាតិមោក្ខ។
  • ភិក្ខុមិនចេះឧទ្ទេសរបស់បាតិមោក្ខ។
  • មានវស្សាមិនទាន់គ្រប់ប្រាំ។
ភិក្ខុប្រកបដោយអង្គ៥មិនត្រូវនៅដោយឥតនិស្ស័យគឺ៖
  • ភិក្ខុមិនស្គាល់បវរណា។
  • មិនស្គាល់បវរណាកម្ម។
  • មិនចេះបាតិមោក្ខ។
  • មិនចេះឧទ្ទេសរបស់បាតិមោគ្ខ។
  • មានវស្សាមិនទាន់គ្រប់ប្រាំ។
ភិក្ខុប្រកបដោយអង្គ៥មិនត្រូវនៅដោយឥតនិស្ស័យគឺ៖
  • ភិក្ខុមិនាស្គាល់អាបត្តិ និងអនាបត្តិ។
  • ភិក្ខុមិនស្គាល់លហុកាបត្តិ​ និងគរុកាបត្តិ។
  • ភិក្ខុមិនស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ។
  • ភិក្ខុមិនស្គាល់ទុដ្ឋល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ។
  • ភិក្ខុមានវស្សាមិនគ្រប់៥។
សម្គាល់ៈ ភិក្ខុឬសាមណេរអង្គណាដេលបានបួសហើយត្រូវនៅសូមនិស្ស័យក្នុងសម្នាក់អាចារ្យ៥វស្សា នេះសម្រាប់ភិក្ខុសាមណេរជាអ្នកល្ងង់ខ្លៅ មិនឈ្លាសក្នុងធរវិន័យទេ ត្រូវនៅដោយនិស្ស័យនីក្នុងសម្នាក់អាចារ្យរហូតដល់អស់ជីវិត។