ចរិយា៨យ៉ាងគឺ៖

  • ឥរិយាបថចរិយាៈ ការប្រព្រឹត្តរបស់បុគ្គលដែលបរុបូណ៌ដោយឥរិយាបថស្រគត់ស្រគំ។
  • អាយាចនចរិយាៈ ការប្រព្រឹត្តរបស់បុគ្គលមានទ្វារគ្រប់ឥន្ទ្រិយទាំងឡាយ។
  • សតិចរិយាៈ ការប្រព្រឹត្តរបស់បុគ្គលដែលនៅដោយសតិ។
  • សមាធិចរិយាៈ ការប្រព្រឹត្តរបស់បុគ្គលដែលប្រកបរឿយៗនូវអធិចិត្តគឺឈាន៤។
  • ញាណចរិយាៈ ការប្រព្រឹត្តរបស់បុគ្គលដែលបរិបូណ៌ដោយប្រាជ្ញាមានសច្ចៈ៤
  • មគ្គចរិយាៈ ការប្រព្រឹត្តរបស់បុគ្គលដែលប្រព្រឹត្តដោយប្រពៃក្នុងអរិយមគ្គ៤។
  • បត្តិចរិយាៈ ការប្រព្រឹត្តរបស់បុគ្គលដែលមានផលសម្រេចហើយ។
  • លោកត្ថចរិយាៈ ការប្រព្រឹត្តរបស់ព្រះសម្មាសម្ពុទ្ធ ព្រះបច្ចេកពុទ្ធ ដោយចំណែកខ្លះ សាវ័កទាំងឡាយដោយចំណែកខ្លះ។