ឫសគល់របស់សីលមាន៥យ៉ាងគឺ៖

ឫសគល់របស់សីលមាន៥យ៉ាងគឺ៖
  • ហិរៈ សេចក្ដីខ្មាសបាបទុច្ចរិត។
  • ឱតប្បៈ សេចក្ដីខ្លាចផលនៃបាប។
  • អនុទយៈ សេចក្ដីអាណិត។
  • ខន្តិៈ​ សេចក្ដីអត់ធន់។
  • សតិៈ​សេចក្ដីភ្ញាក់រលឹក។

កម្មស្នងកម្ម៥យ៉ាងគឺ៖
  • ព្រះវេស្សន្តរៈ​ ត្រូវបានបណ្ដេញចេញពីស្រុកព្រោះទោសដែលធ្លាប់បណ្ដេញសមណព្រាហ្មណ៍អ្នកមានសីល។
  • នាងអមិត្តតាៈ បានប្តីកញ្ចាស់ព្រោះយកផ្កាឈូកក្រៀមស្វិតបូជាព្រះ។
  • តាជជូកៈ​ បានប្រពន្ធក្រមុំព្រោះផលដែលបានយកផ្កាឈូកក្រពុំរីកថ្មីបូជាព្រះ។
  • ជាលី និងកណ្ហាៈ ត្រូវតាជជូកវាយធ្វើបាបព្រោះធ្លាប់វាយតាជាជូកក្នុងអតីតជាតិដែលកើតជាគោចាស់លួចវត្ថុរបស់អ្នកទាំងពីរ។
  • ព្រះនាងមទ្រីៈ ត្រូវស្ដីបន្ទោសថាគប់រកនឹងសាហាយស្មន់ក៏ព្រោះទោសដែលពោលបង្កាច់ព្រះវេស្សន្តរថាមានស្រីដទៃកាលនៅកំណើតជាសត្វតាវ៉ៅ។
សម្មទិដ្ឋិ៥យ៉ាងគឺ៖
  • វិបស្សនាសម្មាទិដ្ឋិៈ សេចក្ដីឃើញត្រូវក្នុងវិបស្សនា។
  • កម្មស្សកតាសម្មាទិដ្ឋិៈ សេចក្ដីឃើញត្រូវក្នុងការដែលសត្វមានកម្មជារបស់ខ្លួន។
  • មគ្គសម្មាទិដ្ឋិៈ សេចក្ដីឃើញត្រូវក្នុងមគ្គ។
  • ផលសម្មាទិដ្ឋិៈ សេចក្ដីឃើញត្រូវក្នុងផល។
  • បច្ចវេក្ខណសម្មាទិដ្ឋិៈ សេចក្ដីឃើញប្រពៃក្នុងការពិចារណាឃើញចំពោះ។
លំដាប់នៃវិបស្សនា៥យ៉ាងគឺ៖
  • ឧប្បត្តិកម្មៈ ពិចារណាតាំងពីបដិសន្ធិរហូតដឹងក្ដីដល់បច្ចុប្បន្ននេះថាមាន សុខ ទុក្ខ បុណ្យ បាប វិជ្ជានិងសេចក្ដីឆ្លាតកើតឡើងយ៉ាងណាខ្លះ។
  • បហានកម្មៈ ពិចារណាដល់ការលះបង់ថាតាំងតែដឹងក្ដីដល់បច្ចុប្បន្ននេះបានលះទុច្ចរិត៣ហើយយ៉ាងណាខ្លះ។
  • បដិបត្តិកម្មៈ ពិចារណាការបដិបត្តិថាតាំងពីយុវវ័យមកដល់ឥឡូវនេះបានបំពេញសេចក្ដីល្អយ៉ាងណាខ្លះ។
  • ភូមិកម្មៈ ពិចារណាវិបស្សនាភូមិគឺស្គាល់ខន្ធ៥ អាយតនៈ១២ ធាតុ១៨ ឥន្ទ្រិយ៍២២ អរិយសច្ចៈ៤ និងបដិច្ចសមុប្បាទ១២។
  • ទេសនាកម្មៈ សិក្សាក្នុងពោធិកត្តិយធម៌៣៧ ប្រការគឺ សតិប្បដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ទ្រិយ៍៥ ពលៈ៥ ពោជ្ឈង្គ៧ និងអរិយមគ្គអង្គ៨។

ធម៌ត្រូវសិក្សា៥ប្រការគឺ៖
សមួយនោះពួកភិក្ខុបួសថ្មីនាំគ្នាសិងស្រមុកលង់លក់ក្នុងឧបដ្ឋានសាលារហូតដល់ព្រះអាទិត្យរះឡើង ព្រះមានព្រះភាគទ្រង់ឃើញដោយទិព្វចក្ខុហើយទ្រង់យាងតទៅទូន្មានដោយបរិយាយជាច្រើន ជាចុងបញ្ចប់ព្រះអង្គទ្រង់ត្រាសថា៖«ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនេះអ្នកទាំងឡាយគប្បីសិក្សាយ៉ាងនេះថា»៖
  • ឥន្រ្តិយេសុ គុទ្វារាៈ គ្រប់គ្រងទ្វារក្នុងឥន្ទ្រិយ៍ទាំងឡាយ។
  • ភោជនេ មត្តញ្ញុនោៈ ស្គាល់ប្រមាណក្នុងភោជន។
  • ជាគរិយំ អនុយុត្តាៈ​ ប្រកបរឿយៗនូវការភ្ញាក់រលឹក។
  • វិបស្សនា កុសលានំៈ ជាអ្នកពិចារណានូវកុសលធម៌ទាំងឡាយ។
  • ពោធិបក្ខិយានំ ភាវនានុយោគមនុយត្តាៈ គួរខ្វល់ខ្វាយនូវការព្យាយាមចម្រើនពោធិបក្ខិយធម៌តទាំងឡាយ។