សមណកប្ប៥យ៉ាងគឺ៖

សមណកប្ប៥យ៉ាងគឺ៖
  • អគ្គិបរិចិតំៈ ផ្លែឈើដែលគេសម្រេចដោយភ្លើង។
  • សត្ថបរិចិតំៈ ផ្លែឈើគេសម្រេចដោយសស្ត្រា។
  • នខបរិចិតំៈ ផ្លែឈើគេសម្រេចដោយក្រចក។
  • អពីជំៈ ផ្លែឈើដែលគ្មានគ្រាប់។
  • និព្វដពីជំៈ​ ផ្លៃឈើដែលគេយកគ្រាប់ចេញ។
សម្គាល់ៈ ផ្លែឈើឬរុក្ខជាតិជាពីជគាម ឬភូតគាមដែលអាចដុះបានមុននឹងឆាន់ភិក្ខុត្រូវឲ្យធ្វើកិច្ច៥យ៉ាងដូចខាងលើ។



ភិក្ខុទ្រទ្រង់វន័យបានអានិសង្ស៥យ៉ាងគឺ៖
  • អត្តនោ សីលក្ខន្ធោ សុគុត្តោ ហោតិ សុរក្ខិតោៈ សីលក្ខន្ធរបស់ខ្លួនឈ្មោះថាភិក្ខុនោះបានគ្រប់គ្រងរក្សាដោយល្អ។
  • កុក្កុច្ចប្បកតានំ បដិសរណំ ហោតិៈ ភិក្ខុនោះតែងជាទីពឹងនៃពួកភិក្ខុដែលមានសេចក្ដីសង្ស័យជាប្រក្រតី។
  • វិសារទោ សង្ឃមជ្ឃេ វោហរតិៈ ភិក្ខុនោះជាអ្នកក្លៀវក្លានិយាយកណ្ដាលជំនុំសង្ឃ។
  • បច្ចត្តិកេ សហអម្មេន សុនិគ្គហិតំ និគ្គណ្ហាតិៈ ភិក្ខុនោះរមែងសង្កត់សង្កិនដោយល្អនូវពួកសត្រូវដោយសហធម៌គឺសិក្ខាបទដែលទ្រង់បញ្ញត្តទុក។
  • សទ្ធម្មដ្ឋិតិយា បដិបន្នោ ហោតិៈ ភិក្ខុនោះឈ្មោះថាជាអ្នកប្រព្រឹត្តដើម្បីញ៉ាំងព្រះសទ្ធម្មអោយតាំងនៅមាំ។
លក្ខណៈបុគ្គលធ្វើពួកឲ្យល្អ៥យ៉ាងគឺ៖
  • ព្យត្តោៈ ជាអ្នកឆ្លាត។
  • វិសារទោៈ ជាអ្នកក្លាហាន។
  • ពហុស្សុតោៈ ជាអ្នកចេះដឹងច្រើន។
  • ធម្មធរោៈ ជាអ្នកទ្រទ្រង់ចាំធម៌ទុកបាន។
  • ធម្មានុធម្មប្បដិបត្តិៈ ជាអ្នកប្រព្រឹត្តធម៌សមគួរដល់ធម៌។
សម្គាល់ៈ បុគ្គលណាមានលក្ខណៈ៥ដូចពោលមកនេះបុគ្គលនោះឈ្មោះហៅថាជាអ្នកញ៉ាំងឲ្យពួកល្អ។

នាទីស្ត្រី៥យ៉ាងពេលទៅកាន់ត្រកូលស្វាមីគឺ៖
  • ត្រូវដេកក្រោយ ក្រោកមុនស្វាមី រង់ចាំស្ដាប់បង្គាប់ ប្រព្រឹត្តឲ្យត្រូវចិត្ត ប្រើពាក្យសម្ដីគួរឲ្យស្រឡាញ់។
  • ជនពួកណាជាទីគោរពរបស់ស្វាមី ដូចជាមតាបិតា សមណព្រាហ្មណ៍ជាដើមត្រូវធ្វើសក្ការៈ គោរពបូជាបុគ្គលពួកនោះ។
  • ការងារណាក្នុងផ្ទះរបស់ស្វាមីដូចជាត្បាញឬដេរសំពត់ ឬខោអាវ ត្រូវឧស្សាហ៍មិនខ្ជិលប្រកបដោយការយល់ក្នុងឧបាយ។
  • អន្តោជនរបស់ស្វាមីដូចជាទាសៈ ខ្ញុំបម្រើ កូនឈ្នួលត្រូវដឹងនូវអ្វីដែលបានធ្វើហើយ និមិនទាន់ធ្វើ ត្រូវដឹងពីសុខភាព និងត្រូវចែករំលែករបស់បរិភោគដល់គេ តាមដេលគេត្រុវបាន។
  • ទ្រព្យសម្បត្តិមានមាសប្រាក់ ជាដើមដែលស្វាមីរកបានមកត្រូវចេះឃុំគ្រងរក្សាកាពារ​មិនជាអ្នកលេងល្បែង​​ ផឹកស្រា ជាមនុស្សល្មួច និងមិនត្រូវបំផ្លាញទ្រព្យសម្បត្តិដោយឧបាយផ្សេងៗឡើយ។
ធម៌របស់នារី៥យ៉ាងគឺ៖
  • ភត្តុបិយំៈ ត្រូវចេះស្រឡាញ់ស្វាមី។
  • ភត្តុវច្ឆលំៈ ត្រូវចេះប្រណិប័តន៍ស្វាមី។
  • ភត្តុចារិនឹៈ ត្រូវចេះប្រព្រឹត្តស្មោះត្រង់នឹងស្វាមីសូមប្បីពេលមានទុក្ខ។
  • ភត្តុសុស្សដ្ឋឹៈ ត្រូវជឿស្ដាប់ពាក្យជាប្រយោជន៍របស់ស្វាមី មិនជំទាស់។
  • ភត្តុគុណគហិយំៈ ពោលសរសើរគុណសម្បត្តិរបស់ស្វាមី។