បទេសប្បញ្ញត្តិ៥សិក្ខាបទគឺ៖
ហេតុដែលនាំឲ្យព្រហអង្គទ្រង់អនុញ្ញាតព្រោះព្រះមហាកច្ចានៈ ជាឧបជ្ឈាយ៍ព្រះសោណៈ គង់នៅដែនអវន្តិទក្ខិណាបថជនបទ បានផ្ដាំផ្ញើនូវហេតុទាំង៥តាមព្រះសោណៈក្រាបទូលព្រះមានព្រះភាគឲ្យទ្រង់ជ្រាប ព្រះអង្គក៏ទ្រង់អនុញ្ញាតតាមការទូលសូមគឺដល់ភិក្ខុណាដែលនៅក្នុងបច្ចន្តិមជនបទគឺ៖

- អនុជានាមិ ភិក្ខវេ វិនិយធរបញ្ចមេន គណេនំៈ តថាគតអនុញ្ញាតឧបសម្បទាដោយមានវិន័យធរជាគម្រប់៥។
- គណង្គណុបាហនំៈ អនុញ្ញាតស្បែកជើង៤ជាន់ឡើងទៅ។
- ធុវនហានំៈ អនុញ្ញាតការងូតទឹកបានរហូត។
- ធម្មធត្ថរណានិ ឯ ឡកចម្មំ អជចម្មំ មិគចម្មំៈ អនុញ្ញាតកម្រាលស្បែកទាំងឡាយគឺស្បែកចៀម ពពែ ម្រឹគ។
- សាទិតុំ នតាវ តំ គណនុគំ យាវ ន ហត្ថំ តច្ឆតិៈ អនុញ្ញាតឲ្យភិក្ខុត្រេកអរបានចីវរមិនទាន់មកដល់ដៃដរាបណាចីវរនោះមិនត្រូវរាប់កំណត់ថ្ងៃដរាបនោះ។
- អញ្ញកោណ្ឌញ្ញៈ បានសម្រេចធម្មចក្ខុ និងបានឧបសម្បទាក្នុងថ្ងៃ១៥កើតខែអាសាឍ។
- ព្រះវប្បៈ បានសម្រេចធម្មចក្ខុក្នុងថ្ងៃ១៥រោជខែអាសាឍ។
- ភទ្ទិយៈ បានសម្រេចធម៌ក្នុងថ្ងៃ២រោជខែអាសាឍ។
- មហានាមៈ បានសម្រេចធម៌ក្នុងថ្ងៃ៣រោជខែអាសាឍ។
- អស្សជិៈ បានសម្រេចធម៌ក្នុងថ្ងៃ៤រោជខែអាសាឍ។
សទ្ធីវិហារិកប្រកបដោយអង្គ៥ប្រការដែលព្រះឧបជ្ឈាយ៍ត្រូវតែដេញចេញគឺ៖
- នាធិមត្តំ បេមំៈ សទ្ធិវិហារិកមិនស្រឡាញ់ឧបជ្ឈាយ៍ដោយពិត។
- នាធិមត្តោ បសាទោៈ សទ្ធិវហារិកមិនមានសេចក្ដីជ្រះថ្លាដោយពិត។
- នាធិមត្តា ហិរីៈ សទ្ធិវិហារិកមិនមានសេចក្ដីអៀនខ្មាស់ដោយពិត។
- នាធិមត្តោ គារវោៈ សទ្ធិវិហារិកមិនមានការាគោរពដោយពិត។
- នាធិមត្តា ភាវនាៈ សទ្ធិវិហារិកមិនមានការចម្រើនភាវនាដោយពិត។