ព្រះឥន្ទ្រមានឈ្មោះ៧យ៉ាងគឺ៖

  • មឃវៈ កាលកើតជាមនុស្សមានឈ្មោះថា មឃៈ។
  • បុរិន្ទទៈ កាលកើតជាមនុស្សបានឲ្យទានមុនគេ។
  • សក្កៈ កាលកើតជាមនុស្សបានឲ្យទានដោយគោរព។
  • វាសវៈ កាលកើតជាមនុស្សបានឲ្យទីស្នាក់អាស្រ័យ។
  • សហស្សក្ខៈ ព្រោះលោកគិតឃើញនូវហេតុទាំងពាន់មួយរំពេច។
  • សុជម្បតិៈ ព្រោះនាងមាននាងសុជាតាជាមហេសីជាប់តាមជាមួយ។
  • ទេវាមនិទ្ទៈ ព្រោះលោកជាឥស្សរាធិបតីលើពួកទេវតាជាន់តាវត្តឹង្ស។