បណ្ឌិតត្រូវមានគុណសម្បត្តិ១០ប្រការគឺ៖

  • ធីរោៈ មានប្រាជ្ញាជាគ្រឿងទ្រទ្រង់ចាំ
  • បញ្ញោៈ មានបញ្ញាទាំងលោកិយ និងលោកុត្តរៈ
  • ពហុស្សុតោៈ​ទ្រទ្រង់ចាំពុទ្ធវចន:ច្រើន
  • ធោរយ្ហោៈ ប្រកាន់មាំក្នុងធុរៈទាំងពីរ
  • សីលវាៈ មានសីល
  • វតវន្តោៈ ទ្រទ្រង់ធុតង្គគុណ
  • អរិយោៈ ឆ្ងាយចាកកិលេសគ្រោតគ្រាត កណ្ដាល ល្អិត
  • សុមេធោៈ​ប្រកបដោយបញ្ញាទាំង៤គឺ សុតាមយ ចិន្ដាមយ វវត្ថាន និងអភិសមយបញ្ញា
  • តាទិសោៈ មានការតម្កល់មាំក្នុងព្រះរតនត្រ័យ និងក្នុងទានំ សីល ភាវនា
  • សប្បុរិសោៈ មានសប្បុរសគឺមានកាយ វាចា និងចិត្តស្លប់រម្ងាប់ហើយ។