អញ្ញសមានាចេតសិក១៣ប្រការគឺ៖

  • ផស្សោៈ សេចក្ដីប៉ះខ្ទប់អារម្មណ៍
  • វេទនាៈ ការសោយអារម្មណ៍
  • សញ្ញាៈ ការចាំនូវអារម្មណ៍
  • ចេតនាៈ​ការតាំងចិត្ត
  • ឯកគ្គតាៈ​សេចក្ដីតាំងមាំក្នុងអារម្មណ៍តែមួយ
  • ជីវិតិន្ទ្រិយំៈ​ការរក្សាសហជាតធម៌
  • មានសិការោៈ ការរួបរួមសហជាតធម៌
  • វិតក្កោៈ ការលើកចិត្តឡើងកាន់អារម្មណ៍
  • វិចារោៈ ការពិចារណាអារម្មណ៦
  • អធិមោក្ខោៈ​ការចុះស៊ប់ក្នុងអារម្មណ៍
  • វីរិយំៈ សេចក្ដីព្យាយាម
  • បីតិៈ សេចក្ដីរីករាយខ្លាំង
  • ឆន្ទោៈ សេចក្ដីប្រាថ្នា
សម្គាល់ៈ ចំណុចទី១ដល់ទី៧ ហៅថា សព្វចិត្តសារធារណចេតសិក គឺត្រូវកើតរួមជាមួយចិត្តគ្រប់ដួង ចំណែកចំណុចទី៨ដល់ទី១៣ហៅថា បកិណ្ណកចេតសិក គឺអាចកើតជាមួយចិត្តដួងខ្លះ។