ព្រះបរមធាតុចែកជា៨នគរគឺ៖

  • ព្រះបាទអជាសត្តុៈ បាននាំព្រះធាតុទៅកាន់ក្រុងរាជគ្រឹះសព្វថ្ងៃហៅខេត្ត រាជៈគៀ។
  • សេចលិច្ឆវីៈ បាននាំព្រះធាតុទៅកាន់ក្រុង វេសាលី សព្វថ្ងៃហៅខេត្ត ពេសារហ៍។
  • ពួកសក្យៈ បាននាំព្រះធាតុទៅកាន់ក្រុងកបិលពស្តុ សព្វថ្ងៃខេត្ត ភូឥលៈ ប្រទេសនេប៉ាល់ ព្រះធាតុចំណែកនេះក្នុងរចកាលទី៥ បាននាំមកកាន់ប្រទេសថៃហើយបញ្ចុះប្រតិស្ឋានក្នុងព្រះសថូបលើបរមបព៌តវត្តស្រះកេត។
  • ពួកក្សត្រថូលិៈ បាននាំព្រះធាតុទៅកាន់ក្រុង អល្លកប្បៈ ។
  • ពួកក្សត្រកោឡិយៈ បាននាំព្រះធាតុទៅកាន់ក្រុង រាមគ្រាម សព្វថ្ងៃនៅប្រទេសនេប៉ាល់។
  • ពួកព្រាហ្មណ៍ៈ បាននាំព្រះធាតុទៅកាន់ រដ្ឋទ្វីបៈ។
  • ពួកមល្លក្សត្រៈ បាននាំព្រះធាតុទៅកាន់ក្រុង បាវា។
  • ពួកមល្លក្សត្រៈ បាននាំព្រះធាតុមកតម្កល់ទុកក្នុងក្រុង កុសិនារា។
សម្គាល់ៈ ពួកក្សត្រ មោរិយៈ បានមកក្រោយគេមិនទាន់ពេលក៏យកព្រះអង្គារទៅគោរពបូជាក្នុងក្រុង បិប្ជលិវ័ន ចំណែក ទោណព្រាហ្មណ៍ ដែលជាអ្នកបានទទួលយកព្រះតុម្ពៈ ទៅគោរពបូជា។ ពួក្សត្រមោរិយៈអ្នកក្រុងបិប្ជលិវ័ន ក៏បានធ្វើព្រះស្ដូបផង ការបូជាផងចំពោះព្រះអង្គារ ក្នុងបិប្ជលិវ័ន។
រួមព្រះស្តូបតម្កល់ព្រះសារីរធាតុទាំងអស់មាន៨ ជាគម្រប់៩ និងព្រះស្ដូបដែលតម្កល់ព្រះតុម្ព ជាគម្រប់១០ និងព្រះស្ដូបដែលតម្កល់ព្រះអង្គារ ឯធាតុនិធាន(ទីបញ្ចុះធាតុ) នេះធ្លាប់មានមកហើយយ៉ាងនេះ។
ព្រះសាររធាតុរបស់ព្រះពុទ្ធដ៏មានចក្ខុមានចំនួន៨ទោណៈ ព្រះសារីរធាតុ៧ទោណៈជនទាំងឡាយធ្វើសក្ការបូជាក្នុងទ្វីប ព្រះសារិរធាតុរបស់ព្រះសម្មាសម្បុទ្ធជាបុរសប្រសើរខ្ពង់ខ្ពស់១ទោណៈទៀតពួកនាគរាជធ្វើសក្ការបូជាក្នុងរាមគ្រាម។ ព្រះទាឋា (ចង្កូម)១ ពួកទេវតានាំយកទៅបូជា ព្រះទាឋាមួយទៀតពួកជនធ្វើសក្ការបូជាក្នុងគន្ធារបុរី ព្រះទាឋា១ទៀត ពួកជនធ្វើសក្ការបូជានៅក្នុងដែនរបស់ស្ដេចកាលិង្គ ព្រះទាឋា១ទៀតពួកនាគរាជនាំយកទីធ្វើសក្ការបូជា។
ហេតុតែតេជៈនៃព្រះសារីរធាតុរបស់ព្រះមានព្រះភាគនោះឯងមហាប្រឹថពីនេះក៏បានប្រដាប់ដោយគ្រឿងបូជាវិសេស ឯព្រះសារីរធាតុរបស់ព្រះសម្មាសម្ពុទ្ធមានចក្ខុធ្វើឲ្យពួកសត្វដែលធ្លាប់ធ្វើនូវគ្រឿងសក្ការៈដ៏លើសលប់ទាំងឡាយ បានធ្វើសក្ការៈដោយល្អហើយយ៉ាងនោះ។ ស្ដេចទេវតា ស្ដេចនាគ និងស្ដេចមនុស្សប្រសើរក៏បានបូជាព្រះអង្គហើយដូច្នោះដែរ ព្រោះហេតុនេះឯងអ្នកទាំងឡាយចូរផ្គងអញ្ចលីឡើង ថ្វាយបង្គំ ព្រះពុទ្ធជាម្ចាស់នោះចុះ ព្រោះថាព្រះពុទ្ធជាម្ចាស់ទាំងឡាយជាបុគ្គលរកបានក្រ ដោយរយនៃកប្បទាំងឡាយ។ ព្រះទន្តទាំង៤០គត់ក្ដី​ កេសាក្ដី ព្រះលោមាក្ដី ទាំងអស់ពួកទេវតាដែលនៅក្នុងចក្រវាឡតៗគ្នា នាំយកទៅមួយៗម្នាក់។