- បរិយន្តបារិសុទ្ធិសីលៈ សីលបរិសុទ្ធមានទីបំផុត។
- អបរិយន្តបារិសុទ្ធិសីលៈ សីលបរិសុទ្ធគ្មានទីបំផុ។
- បរិបុណ្ណបារិសុទ្ធិសីលៈសីលបរិសុទ្ធបរិបូណ៌។
- អបរាមដ្ឋបារិសុទ្ធិសីលៈ សីលបរិសុទ្ធដែលតណ្ហានិងទិដ្ឋិមិនពាល់ត្រូវ។
- បដិប្បស្សទ្ធិបារិសុទ្ធិសីលៈ សីលបរិសុទ្ធដែលស្ងប់រម្ងាប់។
អធិប្បាយ
សីលរបស់អនុបសម្បន្នទាំងឡាយ(គ្រហស្ថនិងសាមណេរឈ្នោះថា«បរិយន្តបារិសុទ្ធិសីល»ព្រោះមានទីបំផុតដោយការរាប់បាន។សីលរបស់ឧបសម្បន្នទាំងឡាយឈ្មោះថា«អបរិយន្តបារិសុទ្ធិសីល»ព្រោះមិនមានទីបំផុតដោយការរាប់(សិក្ខាបទ)បាន។សីលរបស់កល្យាណបុថុជ្ជនទាំងឡាយ
អ្នកប្រកបក្នុងកុសលធម៌ ធ្វើឲ្យបរិបូណ៌ក្នុងរាងកាយ និងជីវិត
នេះឈ្មោះថា«បរិបុណ្ណបារិសុទ្ធិសីល»។សីលរបស់កល្យាណបុថុជ្ជនដែលមិនពាល់ត្រូវដោយតណ្ណានិងទិដ្ឋិ
ឬសីលរបស់ព្រះសេក្ខៈ៧ពួក
ឈ្មោះថា«អបរាមដ្ឋបារិសុទ្ធិសីល»។សីលរបស់ព្រះខីណាស្រពព្រះបច្ចេកពុទ្ធ
ព្រះសម្មាសម្ពុទ្ធ ឈ្មោះថា«បដិបស្សទ្ធិបារិសុទ្ធិសីល»ព្រោះហេតុបរិសុទ្ធដោយកិរិយាស្ងប់រម្ងាប់ចាកគ្រឿងកង្វល់
មានរាគៈជាដើម។ក្នុងបណ្តាសីលពួកនោះ សីលរបស់អនុបសម្បន្នទាំងឡាយ គប្បីជ្រាបថា«បរិយន្តបារិសុទ្ធិសីល»ព្រោះជាសីលមានទីបំផុតដោយការរាប់,សីលរបស់អនុបសម្បន្នទាំងឡាងសូម្បីនិងមានទីបំផុតដោយការរាប់យ៉ាងនេះថា«សំវរវិន័យដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសទុកហើយគឺ១៧០០០៥០០០០៣៦(មួយម៉ឺនប្រាំពីរពាន់កោដិ ប្រាំលានសាមសិបប្រាំមួយសិក្ខាបទ)»។
ទោះបីជារាប់បានយ៉ាងនេះក៏ដោយ គប្បីជ្រាប់ថា គង់ជាអបរិយន្តបារិសុទ្ធិសីល ព្រោះសំដៅយកភាវៈដែលមិនសម្តែងទីបំផុតដោយអំណាច លាភ យស ញាតិ អវយវៈ និងជីវិត។
សីល៥ពួកទៀតគឺ៖
- បហានសីលៈ សីលគឺការលៈ។
- វេរមណីសីលៈ សីលគឺការវៀរចាក។
- ចេតនាសីលៈ សីលគឺការតាំងចិត្ត។
- សំវរសីលៈ សីលគឺការសង្រួម។
- អវីតក្កមសីលៈ សីលគឺការមិនប្រព្រឹត្តកន្លង។
- ព្រះបាទសុប្បពុទ្ធ ព្រោះទោសបិទផ្លូវព្រះពុទ្ធទ្រង់គោចរ។
- ភិក្ខុទេវទត្ត ព្រោះទោសធ្វើសង្ឃភេទ និងពុទ្ធណេហិតុប្បាទ។
- នាងចិញ្ចាវិណវិកា ព្រោះទោសមួលបង្កាច់ព្រះពុទ្ធជាម្ចាស់ដោយអសទ្ធម្មដែលមិនពិត។
- នន្ទមាណព ព្រោះទោសប្រទុស្តនាងឧប្បលវណាថេវីដោយអសទ្ធម្ម។
- នន្ទយក្ខ ព្រោះទោសប្រហារព្រះសារីបុត្ថត្ថេរ។
- ពហុស្សតាៈជាអ្នកបានរៀនបានស្តាប់ច្រើន។
- ឆតាៈ ទ្រទ្រង់ចាំទុក។
- វមស បរិចិតាៈ ពោលពាក្យ ជំនាញ។
- មនសានុបេក្ខិតាៈ ពិចារណា ដោយចិត។
- ទិដ្ឋិយា សុបដិវិទ្ធាៈ យល់ត្រូវប្រពៃតាមពិត។
- ន អសន្ថវវិស្សសីៈ មិនសម្តែងការស្និទ្ធស្នាលនិងបុគ្គល មិនធ្លាប់ស្គាល់គ្នា។
- ន អនិស្សរវិកប្បីៈ មិនធ្វើខ្លួនជាធំ(ធ្វើអ្វីតាមចិត្ត)។
- ន ព្យត្ថុបវេសីៈ កុំនិយម(រាប់អាន)តែអ្នកឆ្លាត។
- ន ឧបកណ្ណកជប្បីៈ កុំពេញចិត្តនិយាយខ្សឹបដាក់អ្នកនេះ អ្នកនោះ។
- ន អតិយានចកោៈ កុំសូមគេហួសហេតុពេក។