រយៈកាលនៃបដិសន្ធិ៥យ៉ាងគឺ៖

យៈកាលនៃបដិសន្ធិ៥យ៉ាងគឺ៖
  • កលលៈ ជាតំណក់ទឹករំអិល។
  • អព្វទៈ ជាតំណក់ទឹកខាប់។
  • បេសិៈ ជាបន្ទះសាច់។
  • ឃនៈ ជាដុំសាច់។
  • បញ្ចសាខាៈ ជាទីប្រជុំអវៈយវៈទាំង៥។
សម្គាល់ៈ សរីរៈមនុស្សយើងនេះបន្ទាប់ពីការផ្សំធាតុរវាងមាតា និងបិតាហើយមុនដំបូងជាកលលៈ រហូតដល់បញ្ចសាខាទើបកើតមានសក់ រោម ក្រចក ម្យ៉ាងទៀតមាតារបស់ទារកនោះ បរិភោគរសជាតិ ភោជនាហារ ទារកក្នុងផ្ទៃនោះក៏ចិញ្ចឹមជីវិតដោយរសជាតិភោជននោះដែរ។ កលលៈ ជាទឹករំអិលថ្លាស្អាតប៉ុនតំណត់ប្រេងល្ងថ្លាដែលជាប់នឹងចុងរោមទ្រាយកើតក្នុងសប្ដាហ៍ដំបូងតាំងនៅអស់៧ថ្ងៃ។ 

ក្នុងសប្តាហ៍ទីពីរកើតជាអព្វុទៈ មានពណ៌ដូចទឹកលាងសាច់ ក្នងប្តាទីបីកើតជាបេសិ មានសណ្ឋានដូចជាបន្ទះសាច់ ក្នុងសប្តាហ៍ទីបួន ក្លាយជាឃនៈ ក្នុងសប្តាហ៍ទីប្រាំក្លាយជាបញ្ចសាខា គឺមានក្បាល១ ដៃ២ និងជើង២។ ប្រាំពីរថ្ងៃក្រោយទើបកើតមានសក់ រោម ត្រចៀក  ប្រាំពីរថ្ងៃក្រោយទៀតកើតចក្ខុ ប្រាំពីរថ្ងៃក្រោយកើយសោតៈ ប្រាំពីរថ្ងៃក្រោយកើតឃានៈ ប្រាំពីរថ្ងៃក្រោយកើតជីវ្ហា ដោយលៅដាប់ដូច្នេះ ទារកនោះតាំងនៅក្នុងផ្ទៃគ្រប់ខែ (៩ខែ​១០ថ្ងៃ) ហើយទើបកើតចេញមក។

អសុញ្ញកប្ប៥មាន៖

  • សារកប្បៈ កប្បមានព្រះពុទ្ធ១ព្រះអង្គ។
  • មណ្ឌកប្បៈ កប្បមានព្រះពុទ្ធ២ព្រះអង្គ។
  • វរកប្បៈ កប្បមានព្រះពុទ្ធ៣ព្រះអង្គ។
  • សារមណ្ឌកប្បៈ កប្បមានព្រះពុទ្ធ៤ព្រះអង្គ។
  • ភទ្ទកប្បៈ កប្បមានព្រះពុទ្ធ៥ព្រះអង្គ។
សម្គាល់ៈ កប្បមានព្រះពុទ្ធច្រើនជាង៥ព្រះអង្គរមែងមិនមាន កប្បដែលគ្មានព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ ស្ដេចចក្រពត្តិកើតឡើងហៅថា «សុញ្ញកប្ប» (កប្បសូន្យ) កប្បដែលផ្ទុយពីនេះហៅថា «អសុញ្ញកប្ប»។

អន្តរធាន៥យ៉ាងគឺ៖
  • បរិយត្តិអន្តរធានៈ សាបសូន្យព្រះត្រៃបីដក។
  • បដិបត្តិអន្តរធានៈ សាបសូន្យអ្នកបដិបត្តិ។
  • បដិវេធអន្តរធានៈ សាបសូន្យចាកមគ្គផល។
  • លិង្គអន្តរធានៈ សាបសូន្យភេទអ្នកបួស។
  • ធាតុអន្តរធានៈ សាបសូន្យព្រះសារីរិកធាតុ។
សម្គាល់ៈ អន្តរធានទាំង៥នេះ ជាការសាបសូន្យរបស់ព្រះពុទ្ធសាសនាគ្រប់ៗពុទ្ធសម័យ ដែលជាធម្មតានៃធម៌ក្នុងលោកកើតឡើតហើយរមែងរលត់ទៅវិញ។ ការសាបសូន្យនេះមានក្នុងបច្ចុប្បន្នសម័យខ្លះ និងច្រើមានក្នុងអនាគតកាលយូរអង្វែងទៀត។ ត្រូវសាបសូន្យជាបន្តបន្ទាប់ចាបើតាំងពីមគ្គ ផល អ្នកប្រតិបត្តិសមថៈ វិបស្សនា ធុតុង្គគុណ អធិសីល រហូតវិនាសព្រះត្រៃបីដក តាំងពីគម្ពីរមហាបដ្ឋាន ឯភេទអ្នកបួសក៏គ្មានសល់ម្នាក់ហើយដល់ទីបញ្ចប់ព្រះបរមសារីរឹកធាតុទាំងអស់បានហោះមកសមោធានត្រង់មណ្ឌលពោធិព្រឹក្សប្រាំពីរថ្ងៃក៏ត្រូវរលាយសូន្យបង់។