ដូចម្តេចដែលហៅថា តែងសេចក្តីបែបពិភាក្សា? តែងសេចក្តីបែបពិភាក្សា គឺជាតែងសេចក្តីមួយប្រភេទដែលតម្រូវឲ្យអ្នកតែងលើកយកមតិរបស់ប្រធានមកពិចារណា វែកញែករកខុសត្រូវ រកល្អអាក្រក់ សមឬពុំសម មានប្រយោជន៍ឬឥតប្រយោជន៍ ជាគុណឬជាទោស។ល។ ដើម្បីយកមតិទាំងអស់មកថ្លឹងថ្លែងមើល តើមតិណាមួយសមរម្យជាង។ ជាទូទៅប្រធានពិភាក្សា គឺមានមតិពុំសមស្របគ្នា ហើយច្រើនស្ថិតនៅលើទ្រឹស្តីបដិសំយោគ ដែលមាន៖ មតិទី១ (មតិស្រប), មតិទី២ (មតិផ្ទុយ), មតិសំយោគ ឬមតិពិភាក្សា។ គន្លឹះដើម្បីស្គាល់ប្រធាន ការបញ្ចេញមតិ៖ គេពោលថា "......" , មតិមួយលើកឡើងថា "......" , មានទស្សនៈជាច្រើនយល់ថា "...…