ភិក្ខុប្រកបដោយធម៌១០យ៉ាងមិនជាទីស្រឡាញ់របស់ព្រហ្មចារី៖

ភិក្ខុប្រកបដោយធម៌១០យ៉ាងមិនជាទីស្រឡាញ់ គោរពរាប់អាន បូជានាំពួគសព្រហ្មចារី និងមិនមែនជាសាមណៈឡើយគឺ៖
  • អធិករណិកោៈ ជាអ្នកធ្វើអធិការណ៍ឲ្យកើតឡើង
  • ន សិក្ខាកាមោៈ ជាអ្នកមិនស្រឡាញ់ការសិក្សា
  • បាបិច្ឆោៈ ជាអ្នកមានសេចក្ដីប្រថ្នាលាមក
  • កោធនោៈ ជាអ្នកមានសេចក្ដីក្រោធ
  • មក្ខីៈ ជាអ្នកលុបគុណ ឬរមិលគុណ
  • សឋោៈ​ជាអ្នកអួតអាង
  • មាយាវីៈ ជាអ្នកមានមាយា
  • ធម្មានំ ន និសាមកជាតិកោៈ ជាអ្នកប្រកបដោយជាតិមិនពិចារណានូវធម៌
  • ន បដិសល្លានោៈ ជាអ្នកមិនមានការពួនសំងំ
  • ន បដិសន្ថារកោៈ ជាអ្នកមិនធ្វើបដិសន្ថារៈ