ធម៌១០យ៉ាងធ្វើឲ្យបុគ្គលក្លាយជាសមណព្រាហ្មណ៍គឺ៖
- ហរោត្តប្បេន សមន្នាគតោៈជាអ្នកប្រកបដោយហិរិ និងឱត្តប្បៈ
- កាយសមាចារោៈមានកាយសមាចារ បរិសុទ្ធ ខ្ពង់ខ្ពស់សង្រួមល្អ មិនរយីករយាក
- វចីសមាចារោៈមានវចីសមាចារ បរិសុទ្ធខ្ពង់ខ្ពស់សង្រួមល្អមិនរយីករយាក
- មនោសមាចារោៈ មានមនោសមាចារ បរិសុទ្ធ ខ្ពង់ខ្ពស់សង្រួមល្អ មិនរយីករយាក
- សម្មាអាជីវោៈ មានការចិញ្ចឹមជីវិតត្រូវ
- ឥន្ទ្រិយេសុ គុត្តាទ្វារោៈ មានទ្វារគ្រប់គ្រងហើយក្នុងឥន្ទ្រយទាំងឡាយ
- ភោជនេ មត្តញ្ញូៈ មានការដឹងប្រមាណក្នុងភោជន
- ជាគរិយមនុយុត្តោៈ ជាអ្នកប្រកបរឿយៗក្នុងការភ្ញាក់រលឹក
- សតិសម្បជញ្ញេន សមន្នាគតោៈ ជាអ្នកប្រកបដោយសតិ និងសម្បជញ្ញៈ
- វិវត្តំ សេនាសនំ ភជតិៈជាអ្នកអាស្រ័យនៅក្នុងសេនាសនៈស្ងាត់។