បុណ្យសម្រេចដោយបុញ្ញកិរិយាវត្ថុ១០យ៉ាងគឺ៖

  • ទានមយៈ បុណ្យសម្រេចពីការឲ្យទាន
  • សីលមយៈ បុណ្យសម្រេចពីការរក្សាសីល
  • ភាវនាមយៈ បុណ្យសម្រេចពីការចម្រើនភាវនា
  • អបចាយនមយៈ បុណ្យសម្រេចពីការឱនលំទោន
  • វេយ្យាវច្ចមយៈ បុណ្យសម្រេចពីការខ្វល់ខ្វាយជួយជ្រោមជ្រែង
  • បត្តិទានមយៈ បុណ្យសម្រេចពីការចែកបុណ្យ
  • បត្តានុមោទនាមយៈ បុណ្យសម្រេចពីការអនុមោទនាបុណ្យ
  • ធម្មស្សវនមយៈ បុណ្យសម្រេចពីការស្ដាប់ធម៌
  • ធម្មទេសនាមយៈ បុណ្យសម្រេចពីការសម្ដែងធម៌
  • ទិដ្ឋិជុកម្មមយៈបុណ្យសម្រេចពីការធ្វើទិដ្ឋិឲ្យត្រង់
សម្គាល់ៈ បុញ្ញកិរិយាវត្ថុសង្គ្រោះចូលក្នុង៣គឺ៖
  • ទានៈ មាន ទានមយៈ បត្តិទានមយៈ បត្តានុមោទនាមយៈ និងធម្មទេសនាមយៈ។
  • សីលៈ មាន សីលមយៈ អបចាយនមយៈ និងវេយ្យាវច្ចមយៈ
  • ភាវនាៈ មាន ភាវនាមយៈ និងធម្មស្សវនមយៈ។
  • ទាន សីល និងភាវនាៈ មាន ទិដ្ឋុជកម្មមយៈ។
បុណ្យសម្រេចដោយបុញ្ញកិរិយាវត្ថុ១០យ៉ាងក្នុងន័យម្យ៉ាងទៀតគឺ៖
  • ទានំ ទេតិៈ ឲ្យទាន
  • សីលំ រក្ខតិៈ រក្សាសីល
  • ភាវនំ ភាវេតិៈ ចម្រើនកម្មដ្ឋាន
  • អបចាយនំ ករោតិៈ ធ្វើនូវសេចក្ដីគោព ឱនលំទោន
  • វេយ្យាវច្ចំ ករោតិៈ ធ្វើការខ្វល់ខ្វាយ
  • បត្តិទានំ ទេតិៈ ចែករំលែកផលបុណ្យដល់អ្នកដទៃ
  • ធម្មស្សវនំ ទេតិៈ ស្ដាប់ធម៌
  • ធម្មទេសនំ ទេសេតិៈ សម្ដែងធម៌
  • អនុមោទនំ ករោតិៈ ធ្វើសេចក្ដីត្រេកអរនូវបុណ្យរបស់អ្នកដទៃ
  • ទិដ្ឋុជុកម្មំ ករោតិៈ ធ្វើសេចក្ដីយល់ឃើញឲ្យត្រូវត្រង់