សេចក្ដីចម្រើន១០យ៉ាងគឺ៖
អរិយសាវ័ក ការច្រើនដោយសេចក្ដីចម្រើន១០យ៉ាងរមែងចម្រើនដោយសេចក្ដីចម្រើនដ៏ប្រសើរឈ្មោះថាអ្នកកាន់យកនូវខ្លឹមរបស់កាយផង ជាអ្នកកាន់យកនូវវត្ថុដ៏ប្រសើរបស់កាយផង៖- ខេត្តវត្ថូហី វឌ្ឍតិៈ ចម្រើនដោយស្រែចម្ការ
- ធនធញ្ញោន វឌ្ឍតិៈ ចម្រើនដោយទ្រព្យ និងស្រូវ
- បុត្តទារេហិ វឌ្ឍតិៈ ចម្រើនដោយដោយកូន និងប្រពន្ធ
- ទាសកម្មករ បោរិសេហិ វឌ្ឍតិៈ ចម្រើនដោយបុរសជាទាសៈ និងកម្មករ
- ចតុប្បទេហិ វឌ្ឍតិៈ ចម្រើនដោយសត្វជើង៤ទាំងឡាយ
- សទ្ធាយ វឌ្ឍតិៈ ចម្រើនដោយសទ្ធា
- សីលេន វឌ្ឍតិៈ ចម្រើនដោយសីល
- សុតេន វឌ្ឍតិៈ ចម្រើនដោយសុតៈ
- ចាគេនៈ វឌ្ឍតិៈ ចម្រើនដោយចាគៈ
- បញ្ញា វឌ្ឍតិៈ ចម្រើនដោយបញ្ញា។