អាឃាតវត្ថុ១០យ៉ាងគឺ៖
- អនត្ថំ មេ អចរិៈ បានធ្វើនូវអំពើមិនជាប្រយោជន៍ដល់អាត្មាអញ
- អនត្ថំ មេ ចរតិៈ កំពុងធ្វើនូវអំពើមិនជាប្រយោជន៍ដល់អាត្មាអញ
- អនត្ថំ មេ ចរិស្សតិៈ នឹងធ្វើនូវអំពើមិនជាប្រយោជន៍ដល់អាត្មាអញ
- បិយស្ស មេ អនត្ថំ អចរិៈ បានធ្វើនូវអំពើមិនជាប្រយោជន៍ដល់បុគ្គលជាទីស្រឡាញ់របស់អត្មាអញ
- បិយស្ស មេ អនត្ថំ ចរតិៈកំពុងធ្វើនូវអំពើមិនជាប្រយោជន៍ដល់បុគ្គលជាទីស្រឡាញ់របស់អត្មាអញ
- បិយស្ស មេ អនត្ថំ ចរិស្សតិៈនឹងធ្វើនូវអំពើមិនជាប្រយោជន៍ដល់បុគ្គលជាទីស្រឡាញ់របស់អត្មាអញ
- អប្បិយស្ស មេ អត្ថំ អចរិៈ បានធ្វើនូវអំពើជាប្រយោជន៍ដល់បុគ្គលមិនជាទីស្រឡាញ់របស់អាត្មាអញ
- អប្បិយស្ស មេ អត្ថំ ចរតិៈ កំពុងធ្វើនូវអំពើជាប្រយោជន៍ដល់បុគ្គលមិនជាទីស្រឡាញ់របស់អាត្មាអញ
- អប្បិយស្ស មេ អត្ថំ ចរិស្សតិៈ នឹងធ្វើនូវអំពើជាប្រយោជន៍ដល់បុគ្គលមិនជាទីស្រឡាញ់របស់អាត្មាអញ
- អដ្ឋានេ កុប្បតិៈ ក្រោធក្នុងទីដែលមិនគួរ។