ធម៌១០ជាអាហាររបស់ធម៌១០គឺ៖
- ឧដ្ឋានំ ភោគានំ អាហារោៈ សេចក្ដីព្យាយាមជាអាហាររបស់ភោគៈ
- មណ្ឌនវិភូសនា វណ្ណស្ស អាហារោៈ ការប្រដាប់តាក់តែងជាអាហាររបស់ពណ៌សម្បុរ
- សប្បាយកិរិយា អារោគ្យស្ស អាហារោៈ ការធ្វើនូវសេចក្ដីសប្បាយជាអាហាររបស់ការមិនមានរោគៈ
- កល្យាណមិត្តា សីលានំ អាហាររោៈ សភាពមិត្រល្អជាអាហាររបស់សីល
- ឥន្ទ្រិយសំវរោ ព្រហ្មចរិយស្ស អាហារោៈ ការសង្រួមឥន្ទ្រិយជាអាហាររបស់ព្រហ្មចរិយៈ
- អវិសំវាទនោ មិត្តានំ អាហារោៈ ការមិនពោលពាក្យខុសជាអាហាររបស់មិត្តទាំងឡាយ
- សជ្ឈាយកិរិយា ពាហុសច្ចស្ស អាហារោៈ ការធ្វើនូវកិរិយាស្វាធ្យាយជាអាហាររបស់ភាពជាអ្នកចេះដឹងច្រើន
- សុស្សសា បរិបុច្ឆា បញ្ញាយ អាហារោៈ ការស្ដាប់ ការសួរជាអាហាររបស់បញ្ញា
- បច្ចវេក្ខណ ធម្មានំ អាហារោៈ ការពិចារណាជាអាហាររបស់ធម៌ទាំងឡាយ
- ធម្មាបដិបត្តិ សត្តានំ អាហារោៈ សេចក្ដីប្រតិបត្តិល្អជាអាហាររបស់ឋានសួរ។