ការនិទានរឿងដោយប្រើផ្ទាំងរូបភាព គឺជាការបរិយាយសាច់រឿងទៅតាមរូបភាពក្នុងផ្ទាំងរូបភាពឲ្យកុមារស្ដាប់។
សកម្មភាពកុមារ
និងបណ្ណារក្សក្នុងពេលនិទានរឿងដោយប្រើផ្ទាំងរូបភាព
លំនាំនៃការនិទានរឿង៖
- រៀបរូបភាពតាមលំដាប់លំដោយសាច់រឿងមុននឹងនិទាន
- អានកាន់ទ្រផ្ទាំងរូបភាព ដាក់លើកៅអី តុ ឬដាក់លើភ្លៅ
- ប្រាប់ចំណងជើងដែលត្រូវនិទាន
- ផ្ដើមនិទានដោយទាញរូបភាពម្ដងមួយៗ តាមទិសដៅចលនាតួអង្គ រួចដាក់ពីក្រោយផ្ទាំងរូបភាពដែលនៅក្រោយគេ
- ទាញរូបភាពពាក់កណ្ដាលម្ដង ប្រសិនបើមួយសន្លឹកមានរួបភាពពីរផ្នែកផ្សេងពីគ្នា
- ទះរូបភាពពីខាងខ្នងឲ្យរង្គើ ឬធ្វើឲ្យញ័រ ដោយយកដៃកាន់ពីខាងខ្នងផ្ទាំងរូបភាពចំពោះផ្ទាំងរូបភាពណាដែលមានសាច់រឿងស្រែកគំរាម ភ័យខ្លាច ឬឈ្លោះគ្នា។
សម្គាល់៖ ខ្លឹមសារនៅទំព័រទី១ នីខាងក្រោយគេបំផុត
គឺបង្ហាញរូបភាពនៅទំព័រទី២បន្ទាប់។ ខ្លឹមសារទំព័រទី២
គឺបង្ហាញរូបភាពនៅទំព័រទី៣បន្ទាប់ បន្តបន្ទាប់រហូតដល់ចប់សាច់រឿង។