អត្ថប្រយោជន៍
សកម្មភាពកុមារគូរ និងផាត់ពណ៌រូបភាព
- ធ្វើឲ្យកុមារចេះស្រមើស្រមៃបង្កើតរូបារម្មណ៍ ចេះពិចារណា ព្យាយាម អំណត់អត់ធន់ ពិសេសនាំឲ្យកុមារមានចិត្តរំភើបចិត្តចំពោះខ្លួនឯង ដែលអនុវត្តបានជោគជ័យ។
- មានភាពរីករាយជាមួយការងារសិល្បៈដែលកើតចេញពីរូបគំនូរ
- អភិវឌ្ឍសមត្ថភាពកុមារក្នុងការគូររូបជាទ្រង់ទ្រាយផ្សេងៗ តាមរយៈគំនូរដោយសេរី គំនូរត្រាប់តាម និងគំនូរមើលឃើញ
- អភិវឌ្ឍការហ្វឹកហាត់ម្រាមដៃទាំងអស់ដោយស្ទាត់ជំនាញ
- បណ្ដុះឆន្ទៈ អំណត់អត់ធន ផ្ចិតផ្ចង់ និងព្យាយាម
- បង្កើតរូបារម្មណ៍ បញ្ញា ស្មារតី គំនិតច្នៃប្រឌិត គំនិតផ្ដួចផ្ដើម និងមានមោទនភាពចំពោះខ្លួនឯង
- មានសមត្ថភាពបកស្រាយអត្ថន័យរូបគំនូររបស់ខ្លួនបាន។
ស្នាដៃសិស្សក្នុងការគូររូប និងផាត់ពណ៌រូបភាព