ល្បែងសិក្សាជាសកម្មភាពមួយក្នុងបណ្ណាល័យធ្វើឲ្យកុមារមានភាពសប្បាយរីករាយ ទាក់ទាញកុមារឆ្ពោះទៅរកការអាន និងបណ្ដុះទម្លាប់អាន ក្នុងនោះមានផ្គុំរូប ទស្សន៍ទាយ ផ្គូរផ្គង និងល្បែងទាក់ទងអំណាន។
សកម្មភាពសិស្ស និងបណ្ណារក្សលេងល្បែងសិក្សា
អត្ថប្រយោជន៍
- ស្គាល់ពីទីតាំងក្នុងផែនទី និងក្នុងលំហ
- មានភាពសប្បាយរីករាយ
- បណ្ដុះការច្នៃប្រឌិត ពង្រីកចំណេះដឹង និងចំណេះធ្វើ
- ស្គាល់ពីទម្រង់ រូបរាង ឈ្មោះសត្វ បន្លែ ផ្លែឈើ លេខ និងអក្សរ
- អភិវឌ្ឍចលនារាងកាយ និងសុខភាព
- ទម្លាប់ឲ្យចេះរស់នៅជាមួយគ្នា យោគយល់គ្នា អធ្យាស្រ័យគ្នា និងមានទំនាក់ទំនងល្អ។