សកម្មភាពនៃការអាន

 ការបង្កើតការប្រឡងប្រណាំងការអាន

    គឺជាសកម្មភាពមួយដែលធ្វើឡើងដើម្បីបណ្ដុះទម្លាប់ដល់កុមារឈានទៅរកការអាន និងមានចំណង់​ចំណូល​​​​ចិត្តក្នុងការអានជាប្រចាំ។

សកម្មភាពនៃការប្រារព្ធពិធីប្រឡងប្រណាំងការអាន

ការបង្កើតការប្រឡងប្រណាំងការនិទានរឿង

    គឺជាសកម្មភាពដែលធ្វើឲ្យអ្នកនិទានមានភាពក្លាហាន និងម្ចាស់ការក្នុងការអានតាមចំណង់ចំណូលចិត្តសំដៅបណ្ដុះទម្លាប់ទៅរកការអាន។ សកម្មភាពនេះមានការចូលរួមប្រឡងប្រណាំងរវាងកុមារនិងកុមារ រវាងគ្រូនិងគ្រូ រវាងបណ្ណារក្សនិងបណ្ណារក្ស។ ការប្រឡងប្រណាំងនេះអាចបង្កើតនៅក្នុងសាលារៀន ក្រុងស្រុកខ័ណ្ឌ រាជធានីខេត្ត និងទូទាំងប្រទេស (ថ្នាក់ជាតិ)។

អានដើម្បីឈានទៅរកការសរសេរ

    គឺជាសកម្មភាពមួយដែលបណ្ដុះទម្លាប់ក្នុងការសរសេរដល់អ្នកអាន។ ការសរសេរមានលក្ខណៈជាអត្ថបទរឿង ព្រឹត្តិការណ៍ ប្រវត្តិ និងអត្ថបទផ្ទាល់ខ្លួន និងចេះរក្សាទុកតាមប្រភេទបានល្អ។

*សម្គាល់ៈសកម្មភាពទាំងបីខាងលើនឹងលម្អិតនៅវគ្គបន្ត។