សេចក្តីអធិប្បាយ ជាទូទៅនៅលើសកលលោក មនុស្សសត្វ និងរុក្ខជាតិទាំងអស់ដែលរស់នៅលើផែនដីនេះ រមែងតែងតែមានការរីកចំរើនលូតលាស់ ទៅមុខជាលំដាប់ឥតឈប់ឈរ តាមធម្មជាតិកំណត់អោយទីទៃៗពីគ្នាដោយឡែកៗពីគ្នាទៅតាមសភាពលក្ខណៈរបស់ខ្លួន មិនថាមនុស្ស សត្វ ឬរុក្ខជាតិនោះឡើយ ។ហើយការរីកលូតលាស់ដុះដាលនេះ ទាល់តែត្រូវប្រព្រឹត្តិទៅតាមលក្ខណៈ ទៅតាមតំណាក់កាលរបស់វាទើបល្អប្រសើរ។ ការរីកលូតលាស់ទៅតាមពេលវេលា ទៅតាមកាលកំណត់ចែងទៅតាមធម្មជាតិ អ្វីក៏ដោយវាប្រាកដជាល្អ ។ ហេតុនេះហើយ ទើបមានពាក្យមួយឃ្លាពោលថា “កុំទុំមុនស្រគាល”។ តើពាក្យខាងលើនេះមានអត្ថន័យបែបណា? ដើម្ប…