ការរៀបសៀវភៅលើធ្នើរ

    មុននឹងយកសៀវភៅទៅរៀបលើធ្នើរ បណ្ណារក្សត្រូវពិនិត្យឡើងវិញអោយបានប្រាកដថា៖

  •  បានបោះត្រា
  • បានចុះបញ្ជីរួម
  • បានដាក់កូដហើយ និងបិទស្លាកកូដ
  • បានចុះបញ្ជីសារពើភ័ណ្ឌ
ការរៀបសៀវភៅលើធ្នើរ

    ក្រោយពីពិនិត្យឃើញមានសព្វគ្រប់ហើយ ទើបយកសៀវភៅទៅរៀបលើធ្នើរ។ បណ្ណារក្ស​ត្រូវរៀបសៀវភៅតាមរបៀបដូចតទៅ៖

  •  តម្រៀបក្របមុខចេញក្រៅ
  • រៀបពីលើចុះក្រោម ពីខាងឆ្វេងទៅស្ដាំ
  • រៀបសៀវភៅដែលមានលេខកូដ ០០០ មុនគេ បន្ទាប់មក ១០០ រហូតដល់ ៩០០នៃ​ក្រុមលេខកូដដឺវ៉េនីមួយៗ ដោយរៀបតាមអក្ខរក្រមនៃឈ្មោះអ្នកនិពន្ធ គឺផ្ដើមពី ក ខ..
  • សាមយិកបត្រមិនត្រូវរៀបជាមួយសៀវភៅទេ។