ម៉ោងធ្វើការ
បណ្ណាល័យត្រូវបើកទ្វារជាប្រចាំក្នុងម៉ោងធ្វើការរបស់សាលា។ ករណីបណ្ណាល័យបិទទ្វារត្រូវជូនដំណឹងដល់អ្នកអាន ដើម្បីចៀសវាងការបាត់បង់អ្នកអាន។
បទបញ្ជាផ្ទៃក្នុងបណ្ណាល័យ
ការបង្កើតបទបញ្ជាផ្ទៃក្នុងមានសារៈសំខាន់ណាស់សម្រាប់ឲ្យអ្នកអានគោរពតាមគោលការណ៍របស់បណ្ណាល័យ។
បទបញ្ជាផ្ទៃក្នុងបណ្ណាល័យត្រូវមានចាប់ពី៨ចំណុចឡើងទៅ មានហត្ថលេខាបណ្ណារក្ស និងនាយក
នាយិកាសាលា ត្រូវសរសេរលើក្រដាសផ្ទាំងធំ ឬក្ដារខៀនដោយអក្សរធំៗដើម្បីងាយអាន។
ខាងក្រោមនេះជាគម្រូបទបញ្ជាផ្ទៃក្នុងបណ្ណាល័យសម្រាប់សាលាបឋមសិក្សា៖
បទបញ្ជាផ្ទៃក្នុងបណ្ណាល័យ
&
ប្រការ១-លាងដៃឲ្យស្អាត និងជូតឲ្យស្ងួតមុនចូលបណ្ណាល័យ។
ប្រការ២-ទុកកាតាប និងស្បែកជើងនៅកន្លែងដែលបានកំណត់។
ប្រការ៣-ហាមហូបនំចំណី ទឹកនៅក្នុងបណ្ណាល័យ។
ប្រការ៤-ហាមយកសៀវភៅចេញក្រៅបណ្ណាល័យដោយគ្មានការអនុញ្ញាត។
ប្រការ៥-អានដោយស្ងៀមស្ងាត់ ហាមមាត់ឡូឡា និងប្រឡែងគ្នានាំឲ្យរំខានដល់អ្នកដទៃ។
ប្រការ៦-ត្រូវផ្ដល់ព័ត៌មានដល់បណ្ណារក្សឃើញសៀវភៅរហែក។
ប្រការ៧-មិនអនុញ្ញាតឲ្យខ្ចីសៀវភៅថ្មីទៀតឡើយបើមិនទាន់យកសៀវភៅដែលបានខ្ចីមកសងវិញ។
ប្រការ៨-ទុកសៀវភៅនៅលើតុអាន ក្នុងករណីបន្ទាន់ ឬមិនអាចយករកកន្លែងទុកវិញឃើញ។
ប្រការ៩-..........................................................................................................................
ប្រការ១០-ត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុងបណ្ណាល័យ និងការណែនាំរបស់បណ្ណារក្ស។
ធ្វើនៅ...........ថ្ងៃទី......ខែ.....ឆ្នាំ
២០១...
បានឃើញ និងឯកភាព បណ្ណារក្ស
នាយកសាលា